ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ ៨០%នៃអ្នកនិយាយពីរឿងការពារអ្នកកាសែតសុទ្ធតែជាអ្នកមិនដែលធ្វើកាសែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថាអស់រយៈពេលជាច្រើនឆ្នាំហើយដែលគេនិយាយពីរឿងការពារសុវត្ថិភាពអ្នកកាសែតដដែលជាដដែលតែស្ថានភាពអ្នកការសែតមិនបានប្រសើរ ដោយសារតែអ្នកនិយាយទាំងនោះ៨០%គឺជាសុទ្ធតែជាអ្នកមិនដែលធ្វើការងារការសែត។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃនេះថា កម្ពុជាមិនមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួននោះទេ ខណៈដែលកម្ពុជាបានអនុញ្ញាតឱ្យមានសមាគមអ្នកកាសែតមានដល់ទៅជាង ៥០ ទៅហើយនោះ។ លោកបន្ថែមថា អ្នកមិនដែលធ្វើកាសែតហើយនិយាយពីរឿងការការពារអ្នកសែត តែងតែនិយាយរឿងនេះជារឿយៗ ដោយពួកគេមិនយល់ពីអ្វីជាអ្នកកាសែតមានវិជ្ជាជីវៈ និងអ្នកបន្លំប្រើរូបភាពជាអ្នកកាសែតនោះទេ។

លោកបានបញ្ជាក់ថា៖ «៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងជំរុញដល់អ្នកកាសែត និងអាជ្ញាធរឱ្យស្វែងយល់ពីគ្នាលើការងាររៀងខ្លួន។ លោកបានលើកឡើងថាការចោទប្រកាន់គ្នារវាងអ្នកកាសែតនិងអាជ្ញាធរដែលកើតឡើងពីកន្លងមកដោយសារការមិនយល់ពីច្បាប់ និងមិនបានស្វែងយល់ពីគ្នាទាក់ទងនឹងកិច្ចការរបស់អ្នកទាំងពីរ។

បើតាមលោករដ្ឋមន្ត្រី សារព័ត៌មានបានដើរតួសំខាន់សង្គមប្រជាធិបតេយ្យ បើគ្មានសារព័ត៌មានមួយសេរីនិងឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យនោះទេ។ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីបានពន្យល់ថាពាក្យថាអ្នកការសែតឯករាជ្យមិនមែនសំដៅលើអ្នកការសែតដែលមិននៅក្រោមច្បាប់ ឬមិនដើរតាមរដ្ឋាភិបាល ហើយប្រឆាំងរដ្ឋាភិបាលទើបហៅថាឯករាជ្យនោះទេ។

លោករដ្ឋមន្ត្រី បានពន្យល់ថា ពាក្យថាឯករាជ្យគឺជាសេរីភាពនៃការគិតរបស់អ្នកកាសែត មិនមែនជំហរប្រឆាំងដាច់ខាត មិនមែនជំហរគាំទ្រដាច់ខាតនោះទេ តែវាគឺជាជំហរមួយដោយឡែករបស់អ្នកសារព័ត៌មាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក