ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោមានគោលបំណងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងចង់ឱ្យប្រទេសចិនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជាដោយថាដើម្បីពង្រឹងការឆ្លើយតបបានរហ័សនៃការវិវត្តន៍ជំងឺកូវីដ-១៩ ក៏ដូចជាអាចចែកចាយទៅកាន់ពិភពលោកងាយស្រួលផងដែរ។

ក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឹកូវីដ-១៩ពីប្រទេសចិននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិនគឺខ្នងបង្អែកនៃការផ្គត់ផ្គង់វ៉ាក់សាំងរបស់កម្ពុជា ហើយប្រទេសចិនក៏បានប្រកាសផ្គត់ផ្ដង់វ៉ាក់សាំងរហូតដល់កម្ពុជាយកឈ្នះជំងឺកូវីដ-១៩ថែមទៀត។ សម្ដេចបន្ថែមថាស្ថានភាពជំងឺកូវីដ-១៩មិនងាយនឹងបញ្ចប់នោះទេ ដោយស្នើដល់ប្រទេសចិនឱ្យពិចារណាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាមនៅកម្ពុជាដោយផ្ទាល់តែម្ដងដើម្បីធានាពីការឆ្លើយតប និងផ្គត់ផ្គងវ៉ាក់សាំង។

សម្ដេចតេជោមានប្រសាសន៍ថា៖ «នេះជារបៀបនៃកិច្ចសហប្រតិបត្តិការណ៍ក្នុងការផលិតវ៉ាក់សាំងដែលមានមូលដ្ឋានផលិតវ៉ាក់សាំងនៅនឹងកម្ពុជាហើយដែលផ្ដល់ប្រភពវ៉ាក់សាំងចេញពីប្រទេសចិន។ ធ្វើយ៉ាងដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញយកវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីប្រើប្រាស់នៅក្នុងប្រទេសខ្លួនឯងផងហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃទៀតតាមរយៈនៃការបញ្ជាទិញនៃប្រទេសដទៃ» ។

សម្ដេចតេជោ ស្នើឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន ដើម្បីទទួលយកការស្នើសុំនេះជម្រាបជូននាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិនឱ្យពិចារណាផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងថាប្រទេសចិនរីករាយក្នុងការជួយដល់ប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វ៉ាក់សាំងរបស់ប្រទេសចិនដែលបានលក់ និងផ្ដល់ជូនកម្ពុជាបានចូលរួមយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតពលរដ្ឋកម្ពុជាពីជំងឺរាតត្បាលដែលកាចសាហាវនេះ និងបានជួយឱ្យកម្ពុជាអាចងើបពីភាពរងគ្រោះនៃជំងឺនេះបានលឿនផងដែរ។

លោកបន្ថែមថា៖ «ចិននិងកម្ពុជាគឺជាបងប្អូននឹងគ្នាប្រៀបដូចជាដៃនិងជើង ជាមិត្តល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមកដរាបណាជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយពីចិនមកកម្ពុជាគឺមិនអាចបញ្ឈប់បានឡើយ។ ប្រជាជនចិននៅតែបន្តឈរជាមួយប្រជាជនកម្ពុជាជានិច្ច ខ្ញុំជឿជាក់ថាក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ និងព្រះវររាជមាតាមហាក្សត្រី និងក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្ដេចនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាប្រាកដអាចទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាមិនខាន» ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសចិនបានរួមចណែកដល់៩០ភាគរយនៃវ៉ាក់សាំងសរុបនៅកម្ពុជា។ គិតមកដល់ពេលនេះវ៉ាក់សាំងរបស់ប្រទេសចិនដែលផ្ដល់ជូន និងលក់ជូនកម្ពុជាមានចំនួនជិត៣៩លានដូសហើយក្នុងចំណោមវ៉ាក់សាំងសរុបប្រមាណ៤០លានដូសដែលកម្ពុជាបានទទួលពីអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក