ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យអ្នកធ្វើការផ្នែកជញ្ជូនដឹកភ្ញៀវនោះទេបើមិនមានប័ណ្ណចាក់វ៉ាក់សាំង

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានថ្លែងថាអ្នកធ្វើការផ្នែកសេវាដឹកជញ្ជូនភ្ញៀវចេញ ចូលព្រលានយន្តហោះនឹងមិនអនុញ្ញាតឱ្យចេញចូលឡើយប្រសិនមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេគ្រាន់តែធ្វើតែត្រូវធ្វើតេស្តរហ័ស។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។

ចំពោះភ្ញៀវទេសចរណ៍ចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដជាមុនសិន ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្តជាមុន ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា។

លោកអភិបាលខេត្តបានប្រកាសជូន សាធារណជនដែលមិនមានឯកសារដើម្បីចាក់វ៉ាក់សាំង ឱ្យទៅកាន់សាលាឃុំ សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាផ្ទាល់មាត់មួយសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ដោយថាដើម្បីជំរុញការស្ដារសង្គម សេដ្ឋកិច្ច ទេសចរណ៍និងសម្រួលដល់ពលរដ្ឋអាចចេញដំណើរទៅក្រៅប្រទេស និងចូលមកក្នុងប្រទេសឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក