ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញដល់អ្នកកាសែតនិងអាជ្ញាធរឱ្យស្វែងយល់ពីគ្នាដើម្បីបញ្ឈប់ការចោទប្រកាន់ទៅវិញទៅមក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថាការចោទប្រកាន់គ្នារវាងអ្នកកាសែតនិងអាជ្ញាធរដែលកើតឡើងពីកន្លងមកដោយសារការមិនយល់ពីច្បាប់ និងមិនបានស្វែងយល់ពីគ្នាទាក់ទងនឹងកិច្ចការរបស់អ្នកទាំងពីរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងជំរុញដល់អ្នកកាសែត និងអាជ្ញាធរឱ្យស្វែងយល់ពីគ្នាលើការងាររៀងខ្លួន។ លោកបន្ថែមថាសិក្ខាសាលាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលអ្នកសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាអ្នកច្បាប់ក្រសួងយុត្តិធម៌បានមកជួបពិភាក្សាគ្នាដោយផ្ទាល់និយាយពីចំណុចណាខ្លះដែលមិនយល់គ្នាដើម្បីបញ្ជៀសនូវបញ្ហាដែលកើតឡើងនាថ្ងៃខាងមុខតទៅទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «នេះមិនមែនជាកម្មវិធីមកជះភក់ដាក់គ្នា ឬទម្លាក់កំហុសដាក់គ្នានោះទេ គឺជាកម្មវិធីដែលខ្មែររៀបចំធ្វើដំណើរការលទ្ធិប្រជាធិបតេយ្យមួយបែបខ្មែររបស់យើង មានចំណុចជាច្រើនដែលត្រូវយល់អញ្ចឹងស្វែងយល់ពីគ្នាទៅវិញទៅមក។ […] យើងមិនយល់ពីគ្នា ដល់មិនយល់ពីគ្នាសង្ស័យគ្នាឈ្លោះគ្នា។ ពាក្យស្លោកមួយគេនិយាយថាឈ្លោះគ្នាមានតែកត្តាពីរទេ ១០%គឺរឿងមិនយល់គ្នា ៩០%គឺសំឡេងនិយាយតែតឹងសសៃក សំឡេងមកតឹងសសៃកហើយ តែធូរគឺសំឡេងធូរហើយ។ តែ១០%ទេដែលមិនយល់គ្នាហ្នឹង» ។

លោករដ្ឋមន្ត្រីក៏បានឱ្យដឹងផងដែរថា សារព័ត៌មានដើរតួសំខាន់សង្គមប្រជាធិបតេយ្យ បើគ្មានសារព័ត៌មានមួយសេរីនិងឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យនោះទេ។ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីបានពន្យល់ថាពាក្យថាអ្នកការសែតឯករាជ្យមិនមែនសំដៅលើអ្នកការសែតដែលមិននៅក្រោមច្បាប់ ឬមិនដើរតាមរដ្ឋាភិបាល ហើយប្រឆាំងរដ្ឋាភិបាលទើបហៅថាឯករាជ្យនោះទេ។

លោករដ្ឋមន្ត្រី បានពន្យល់ថា ពាក្យថាឯករាជ្យគឺជាសេរីភាពនៃការគិតរបស់អ្នកកាសែត មិនមែនជំហរប្រឆាំងដាច់ខាត មិនមែនជំហរគាំទ្រដាច់ខាតនោះទេ តែវាគឺជាជំហរមួយដោយឡែករបស់អ្នកសារព័ត៌មានតែម្ដង។

សិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកនេះមានការអញ្ជើញចូលរួមពីអ្នកគ្រប់គ្រងគម្រោងផ្នែកសារគមនាគមន៏និងព័ត៌មានរបស់អង្គការយូណេស្កូប្រចាំកម្ពុជា លោក មីកែល អាគ័រ អ៊ីឌីគែរ រួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៃក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត និងតំណាងអ្នកសារព័ត៌មានប្រមាណជាង១៦០ បានចូលរួម។

គោលបំណងនៃអង្គសិក្ខាសាលានេះ គឺផ្តល់ការយល់ដឹងដល់សិក្ខាកាមឱ្យកាន់តែបានដឹងច្បាស់នូវវិជ្ជាជីវ:សារព័ត៌មាន កម្រិតសេរីភាពសារព័ត៌មាន ក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានការភាន់ច្រឡំក្នុងការយកមកអនុវត្តន៏ការងារប្រចាំថ្ងៃ ជាពិសេសជាមួយអាជ្ញាធរមានសមត្ថិកច្ចនិងប្រជាពលរដ្ឋ។ សិក្ខាសាលានេះក៏មានការពន្យល់ពីរបៀបធ្វើការ និងការអនុវត្តវិជ្ជាជីវ:សារព័ត៌មានត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ និងស្របតាមច្បាប់ពាក់ពន្ធ័នៃព្រះរាជាណាចក្រកម្ពុជា រវាងអ្នកសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមួយប្រជាពលរដ្ឋទូទៅផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក