ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងលើកទឹកចិត្តដល់អ្នកដំណើរជាជនបរទេសទិញធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ដោយបញ្ចប់នូវការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលចាក់វ៉ាក់សាំងដូសមូលដ្ឋានគ្រប់ចំនួន និងមានវិញ្ញបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ចំនួន៧២ម៉ោងមុនមកដល់កម្ពុជា ខណៈលើកទឹកចិត្តដល់ជនបរទេសដែលជាអ្នកដំណើរឱ្យទិញធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

ក្នុងសេចក្ដីចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានឱ្យដឹងថាចាប់ពីថ្ងៃនេះតទៅសម្រាប់អ្នកដែលធ្វើតេស្តឃើញជំងឺកូវីដ-១៩ នៅពេលចូលកម្ពុជាទាំងខ្មែរ និងបរទេសនឹងត្រូវបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាលដែលអនុញ្ញាតដោយក្រសួងសុខាភិបាល ខណៈអ្នកដំណើរជាជនបរទេសត្រូវបានលើកទឹកចិត្តឱ្យទិញបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩នៅកម្ពុជា។

លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ទៀតថាចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងកូវី៥-១៩ ដួសមួលដ្ឋានបានពេញលេញហើយធ្វើដំណើរចូលមកកម្ពុជា និងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ដូចគ្នា។ តែអ្វីដែលខុសគ្នានោះគឺអ្នកទាំងនោះទោះបីរកមិនឃើញជំងឺកូវីដ-១៩ក៏ដោយក៏នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

ប្រសិនបើទទួលបានលទ្ធផលតេស្តវីដ-១៩ វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាលឬបញ្ចូនទៅកន្លែងព្យាបាល និងត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក។ ក្នុងករណីពុំមានការកក់សណ្ឋាគារត្រូវត្រៀមសាច់ប្រាក់ចំនួន ២ ០០០ ដុល្លារអាមេរិក (សម្រាប់អ្នកដំណើរបរទេស) ដើម្បីតម្កល់នៅច្រកចូលកម្ពុជាសម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចតាឡីស័កក្នុង អំឡុងពេលធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាផ្ទាល់មាត់មួយសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ដោយថាដើម្បីជំរុញការស្ដារសង្គម សេដ្ឋកិច្ច ទេសចរណ៍និងសម្រួលដល់ពលរដ្ឋអាចចេញដំណើរទៅក្រៅប្រទេស និងចូលមកក្នុងប្រទេសឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក