ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: សម្តេចតេជោ ហ៊ុន សែន បង្ហោះសារជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

(ភ្នំពេញ) ៖ នៅវេលាម៉ោងរទៀបភ្លឺចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារជូនពរដល់ជនរួមជាតិដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងសំណេររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរព ទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះ គឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈ ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។

សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុត នៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយ ដោយសារមិនបានប្រុងប្រយ័ត្នជាមុន និងសូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចបានអរគុណបងប្អូនជនរួមជាតិ ដែលបានយោគយល់ដល់ការដាក់បម្រាមគោចរ មិនអោយធ្វើដំណើរឆ្លងកាត់ខេត្ត ជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្នើទៅដល់ប្រជាពលរដ្ឋ សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិដូច្នេះថា «នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ ខ្ញុំ និងភរិយាសូមប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើង នៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក