ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចវិបុលសេនា សាយ ឈុំ ជំរុញដល់សភាអាស៊ី-អឺរ៉ុប ពិភាក្សាគ្នាដោយយកប្រយោជន៍របស់ប្រជាជនជាធំ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបនៅថ្ងៃនេះដោយជំរុញដល់ស្ថាប័នតំណាងពលរដ្ឋនៃប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបឱ្យរួមគ្នាពិភាក្សា និងគិតគូរយកប្រយោជន៍របស់ប្រជាជនជាចំបងក្នុងកិចុ្ចពិភាក្សានាថ្ងៃនេះ។

ថ្លែងបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូរសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩» សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានលើកឡើងថាវិបត្តិកូវីដ-១៩ បានធ្វើឱ្យពិភពលោកជួបបញ្ហាជាច្រើនដែលត្រូវដោះស្រាយរួមមានបញ្ហាសុខភាពប្រជាជន បញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាដើម។

សម្ដេចវិបុលសេនា បានថ្លែងបន្ថែមដោយជំរុញឱ្យសភាតំបន់ទាំងពីរត្រូវគិតគូរដល់ប្រជាជន និងអនាគតប្រជាជន ដោយបន្ថែមការគាំពារសង្គម និងការវិនិយោគលើប្រជាពលរដ្ឋឱ្យសម្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈការបណ្ដុះបណ្ដាលជំនាញថ្មី ការពង្រឹងជំនាញបន្ថែមទៀត ដោយប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យាផងដែរ។

សម្ដេចវិបុលសេនា សាយ ឈុំ បានថ្លែងថា៖ «យើងទាំងអស់គ្នាជាតំណាងឱ្យម្ចាស់ឆ្នោត និងតំណាងឱ្យ៦០%នៃប្រជាជនពិភពលោកមានកាតាព្វកិច្ចរួមគ្នាពិចារណា និងផ្ដល់អនុសាសន៍ ដោយឈរលើគោលការណ៍សហប្រតិបត្តិការបើចំហរគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ី-អឺរ៉ុប និងសកលលោក» ។

បើតាមសម្ដេចវិបុលសេនា ការគិតគូរដល់ការអភិវឌ្ឍន៍ប្រជាពលរដ្ឋនិងធ្វើជួយបង្កើតសេដ្ឋកិច្ចតំបន់កាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោយវិបត្តិនៃជំងឺកូវីដ-១៩បានបញ្ចប់។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។ កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ទំនាក់ទំនងការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានកោះប្រជុំលើកដំបូងនៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្នមានសមាជិកនៅតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេសរួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក