ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ពិភពលោកថាគ្មានអ្នកណាអាចដោះស្រាយបញ្ជារួមតែម្នាក់ឯងបានទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ី-អឺរ៉ុប បង្កើតភាពទុកចិត្តឱ្យគ្នាទៅវិញទៅមកជាពិសេសលើបញ្ហាសន្ដិសុខ និងស្ថិរភាព តាមរយៈយន្តការពហុភាគីនិយមមួយដែលរឹងមាំ ដោយថាដើម្បីចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នា។

ថ្លែងក្នុងកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុបលើកទី១៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថិតក្នុងស្ថានភាពការប្រជែងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលប្រទេសធំៗតែងតែដាកគំនាបដល់រដ្ឋតូចៗជ្រើសរើសនយោបាយដើរតាមខ្លួន មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបប្រទេសទាំងអស់ក្នុងពិភពលោកអាចបន្តនូវយន្តការពហុភាគីនិយមមួយ ដែលធានាបាននូវសន្ដិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរបស់សកលលោក។

សម្ដេចបន្ថែមថា ពិភពលោកមានពេលមិនច្រើននោះទេដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ដូច្នេះមានតែការជឿទុកចិត្តគ្នា ក្រោមសាមគ្គីភាពជាធ្លុងមួយជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបអាចសម្រេចបាននូវគោលដៅនេះ។

សម្ដេចតេជោលើកឡើងថា៖ «ឈរលើមូលដ្ឋាននេះ កម្ពុជាប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការៀនសូត្រពីគ្នា ការយោគយល់គ្នា ការទុកចិត្តគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីកសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយមរបស់យើង។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំអាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ» ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។ កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ទំនាក់ទំនងការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក