កំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់! ក្នុងនោះនៅស្រុកកងមាសចំនួន០៣នាក់ ស្រុកស្រីសន្ធរចំនួន០៣នាក់ ស្រុកបាធាយចំនួន០៣នាក់ និងមកពីខេត្តត្បូងឃ្មុំចំនួន០៤នាក់។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តកំពង់ចាម បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕