ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសង្គមកិច្ចគ្រោងដាក់បញ្ចូលអ្នកអាជីពសង្គមកិច្ចយ៉ាងតិច២នាក់ទៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានឱ្យដឹងថាក្រសួងចង់ដាក់អ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២នាក់ក្នុង១ឃុំសង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមនៅកម្ពុជា ដោះស្រាយឱ្យបាននូវបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ផែនការនេះមានរយៈពេល១០ឆ្នាំដែលត្រូវអនុវត្តន៍តាម «ផែនការយុទ្ធសាស្ត្រស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា២០២២-២០៣១» នឹងកំពុងពិភាក្សា។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ លើសេចក្ដីព្រាង ផែនការយុទ្ធសាស្ត្រស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា២០២២-២០៣១ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វង សូត បានថ្លែងថា៖ «កម្ពុជាត្រូវការគឺកម្លាំងសេវាសង្គម ក្នុងការចូលរួមចំណែកដល់ការផ្លាស់ប្ដូរសង្គម និងការកសាងសហគមន៍ប្រកបដោយផាសុខភាពដោយធ្វើការជាមួយសហគមន៍ ដេលប្រជាជនត្រូវការគាំទ្រគ្រប់ប្រភេទមិនថាផ្លូវចិត្ត សម្ផារ ការអប់រំ សង្គមនយោបាយ និងសេដ្ដកិច្ច ។ល។ កម្លាំងសេវាសង្គម គឺជាទស្សនៈរួមមួយ ដែលសំដៅទៅលើអ្នកអាជីព អាជីពរង មិនមែនអាជីព និងបុគ្គលិកសម្ព័ន្ធ ទាំងក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ជនពិការ ស្ត្រី មនុស្សវ័យចាស់ គ្រួសារ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍល្អ និងសុខុមាលភាព » ។

បើតាមលោក វង សូត កម្លាំងសេវាសង្គមដើរតួរយ៉ាងសំខាន់ក្នុងការគាំទ្រដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះដោយកាត់បន្ថយបាននូវភាពក្រីក្រ កំណត់ និងគ្រប់គ្រងហានិភ័យ ផ្ដល់សេវាការពារ និងការភ្ជាប់ទំនាក់ទំនងរវាងជនងាយរងគ្រោះ និងក្រុមគ្រួសារឱ្យទទួលបានសេវាសុខុមាលភាពដែលជាតម្រូវការគ្រប់កាលៈទេសៈ។

ការអភិវឌ្ឍន៍កម្លាំងសេវាសង្គមបានល្អ នឹងជួយលើកកម្ពស់យុត្តិធម៌ កាត់បន្ថយការរើសអើង ផ្លាស់ប្ដូរឥរិយាបទសង្គមទាំងឡាយណាដែលមានគ្រោះថ្នាក់ កាពារនិងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ ការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ និងការបែកបាក់គ្រួសារ ដែលនឹងធ្វើឱ្យសង្គមកាន់តែមានភាពសុខដុមនីយកម្មបន្ថែមទៀត។

ក្នុងឆ្នាំ២០១២ កម្ពុជាមានចំនួនអ្នកផ្ដល់សេវាសង្គមប្រមាណ ១ ៥៥១នាក់ ខណៈការសិក្សានាពេលថ្មីៗនេះឱ្យដឹងថាកម្ពុជាមានកម្លាំងសេវាសង្គមកិច្ច១នាក់ក្នុងចំណោមប្រជាជន ១២ ៥០០នាក់ ទោះជាយ៉ាងណាចំនួននេះនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការដាក់បញ្ជូលកម្លាំងសេវាសង្គមកិច្ចទៅក្នុងឃុំសង្កាត់ឱ្យបាន១នាក់ឬ២នាក់នោះ ដែលទាមទារឱ្យមានផែនការក្នុងការជំរុញបន្ថែម។

តាមគម្រោងរដ្ឋាភិបាលគ្រោងបង្កើតបុគ្គលិកសេវាសង្គមកិច្ចឱ្យបានជាង៧ពាន់នាក់សរុបទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអង្គការក្រៅរដ្ឋាភិបាលផងដែរ៕


PHOTO: SARY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក