BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១ករណី ខណៈអ្នកជំងឺ ៤៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៦៣៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨៧៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,០២៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧៥០ករណី៕