បាត់ដំបង : រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន០៤នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ដែលមានរាយនាម ឈ្មោះ ឡេង ជូរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ , ឈ្មោះ ម៉ុត ស្រីម៉ៅ ភេទស្រី អាយុ ២៦ឆ្នាំ , ឈ្មោះ ម៉ុក ផាតសា ភេទស្រី អាយុ ២០ឆ្នាំ , ឈ្មោះ សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តបាត់ដំបង បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕