ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយពីប្រទេសចិនដោយផ្ទាល់នៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូសបន្ថែមទៀតនឹងត្រូវបានប្រទេសចិនផ្ដល់មកឱ្យកម្ពុជានៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។ ហើយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលដោយផ្ទាល់ក្នុងពិធីទទួលវ៉ាក់សាំងនាថ្ងៃនោះផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នារសៀលនេះ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង ពីយន្តការកូវ៉ាក់ នាល្ងាចនេះ លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ «មកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងសរុប ៣៨លានដូសជាង។ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកទទួលវ៉ាក់សាំងចំនួន ២លានដូសទៀតពីប្រទេសចិន។ អញ្ជឹងគិតទាំងលើកនេះកម្ពុជាមានវ៉ាក់សាំងសរុបទាំងអស់ជាង ៤០លានដូសហើយ»។

បើតាមលោកស្រី យក់ សម្បត្តិ ការដែលមានវ៉ាក់សាំងកាន់តែច្រើនក្នុងស្ដុកគឺនឹងជួយកម្ពុជាបានកាន់តែច្រើនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើឱ្យស្របតាមស្ថានភាពវិវត្តន៍នៃជំងឺរាតត្បាតនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក