ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា-ចិន នឹងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំក្រោយដោយជំរុញទំហំពាណិជ្ជកម្មឱ្យដល់ ១ម៉ឺនលានដុល្លារក្នុង១ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង សម្រេចរួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យបាន ១ម៉ឺនលានដុល្លារក្នុង ១ឆ្នាំ និងសម្រេចដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរនៅខែមករា ឆ្នាំ២០២២ខាងមុខផងដែរ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចតេជោ និងលោក លី ខឺឈាំង នៅរសៀលនេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យអ្នកសារព័ត៌មានដឹងថាក្នុងជំនួបរវាងសម្ដេចតេជោ និងលោក លី ឃឺឈាំង ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្រេចរួមគ្នាដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិន ឱ្យចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខ ហើយប្រទេសទាំងពីរក៏នឹងជួយគ្នាទៅវិញទៅមកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរីកចំរើនផងដែរ។ 

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងករណីនេះសម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានឯកភាពក្នុងការជំរុញពាណិជ្ជកម្មឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ»។

កម្ពុជាបានសម្រេចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រជាមានិតចិន កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ខណៈអ្នកវិភាគសេដ្ឋកិច្ចយល់ថាកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យចិនក្លាយជាទីផ្សារធំនៃវិស័យកសិកម្មកម្ពុជា ដែលជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនក្នុងឆ្នាំ២០២០កន្លងទៅមានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជាង ៥,២% បើធៀបនឹងឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក