ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: តុលាការសម្រេចលក់ផ្ទះលោក សម រង្ស៊ី ដើម្បីយកសំណងសងជំងឺចិត្តដើមបណ្ដឹង

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតបក្សសង្គ្រោះជាតិផងដែរ ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅសងប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរាជររដ្ឋាភិបាល។

យោងតាម«ដីកាសម្រេចចាប់ផ្ដើមលក់ដោយបង្ខំ» ដោយចៅក្រមអនុវត្តសាលាដំបូងរាធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ចំនួន៤សន្លឹកយកទៅបិទមុខផ្ទះលោក សម រង្ស៊ី ថាការសម្រេចដាក់លក់ដោយបង្ខំនេះគឺដើម្បីយកសំណងមកសងតាមដីការស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាកំពូល ដែលសម្រេចឱ្យលោកសម រង្ស៊ី សងជំងឺចិត្តដល់សម្ដេចពញាចក្រី ហេង សំរិន ចំនួន២៥០លានរៀល ដីកាស្ថាពររបស់តុលាការកំពូលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៤ពាន់លានរៀល សាលក្រមព្រហ្មទណ្ឌស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចក្រឡាហោម ស ខេង ចំនួន២ពាន់លានរៀល និងសាលក្រមព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលសម្រេចឱ្យសងដល់រាជរដ្ឋាភិបាលចំនួន ១៨០០លានរៀល។

បើសរុបសំណងទាំងបួនខាងលើទឹកប្រាក់ដែលលោក សម រង្ស៊ី ត្រូវសងមានចំនួន ៨ពាន់៥០លានរៀល ឬប្រមាណ២លាន១ម៉ឺន២ពាន់៥រយដុល្លារអាមេរិក (២ ០១២ ៥០០ ដុល្លារអាមេរិក)។

EAC News មិនអាចទាក់ទងមេធាវីការពារលោក សម រង្ស៊ី គឺលោកមេធាវី សំ សុខគង់ បាននៅឡើយទេ ខណៈមេធាវី ជួង ជូងី ថាលោកមិនបានដឹងពីការសម្រេចរបស់តុលាការដាក់លក់ផ្ទះរបស់លោក សម រង្ស៊ី នោះទេ ហើយក៏សុំមិនផ្ដល់យោបល់យ៉ាងណាចំពោះការដាក់លក់នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក