លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

បញ្ជូនខ្លួនស្ត្រីម្នាក់ទៅតុលាការក្រោយអង្កេតឃើញថាធ្វើទារុណកម្មទៅលើកូនចិញ្ចឹមជារៀងរាល់ថ្ងៃ

បាត់ដំបង៖ ស្ដ្រីជាម្ដាយចិញ្ចឹមម្នាក់ឈ្មោះ អ៉ឹង សុគុណធី អាយុ ៥៧ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងអំពើទារុណកម្មទៅលើកុមារនិងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសក្រោយពីសមត្ថកិច្ចអង្កេតរយៈពេលជាច្រើនថ្ងៃ។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា សំណុំរឿងជនសង្ស័យ ១នាក់ ករណីអំពើហិង្សាក្នុងគ្រួសារ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ កើតឡើងនៅចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ។

យោងតាមការបញ្ជាឱ្យស៊ើបអង្កេតរបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង នៅវេលាម៉ោង ៦:០៩នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ឈ្មោះ ណុប ស៊ីថេង ឈ្មោះ តូច សុខា និងឈ្មោះ ឯម ចាន់ធីលីហ្សា ហេតុការណ៍កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណីអំពើហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់) កើតឡើងលើជនរងគ្រោះឈ្មោះ ឯម ចាន់ធីលីហ្សា ភេទស្រី អាយុ ៨ឆ្នាំ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៉ឹង សុគុណធី ភេទស្រី អាយុ ៥៧ឆ្នាំ (ជាម្តាយចិញ្ចឹមរបស់ជនរងគ្រោះ) មានទីលំនៅជាមួយគ្នាបានយកមែកឬស្សី ចង្កឹះឈើ និងចានជ័រ ដាក់ចំនីសត្វមាន់ វាយជនរងគ្រោះបណ្តាលឲ្យមានរបួសក្បាល ថ្ពាល់ខាងស្តាំ និងចំត្រង់ខ្នង។

ការស៊ើបអង្កេត តាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ឈ្មោះ តូច សុខា ភេទប្រុស អាយុ ៥៤ឆ្នាំ ដែលជាអ្នកជិតខាងបានឆ្លើយបំភ្លឺថាៈនៅក្នុងអំឡុងឆ្នាំ២០២០ លោកបានឮសំលេងក្មេងស្រីឈ្មោះ នីត ( ឯម ចាន់ធីលីហ្សា) អាយុ៨ឆ្នាំ យំរហូតនៅក្នុងផ្ទះជាញឹកញាប់ ដោយម្តាយចិញ្ចឹមឈ្មោះ អ៉ឹង សុគុណធី វាយនឹងរំពាត់។

ក្រោយពីអង្កេតនិងស្តាប់ការបំភ្លឺជុំវិញករណីអំពើហិង្សាខាងលើ ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីអនុវត្តតាមនីតិវិធី ដោយឡែកក្មេងស្រីរងគ្រោះត្រូវបានរំដោះប្រគល់ជូនទៅអោយខាងមន្ទីរសង្គមកិច្ចដើម្បីបន្តនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក