សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ករណីស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំស្លាប់ដោយវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងរ និងការរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥:៣០នាទី អ្នកជំងឺឈ្មោះ វៀត ឡា ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព ដោយវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរ និងការរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺ មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ (Insuffisant respiratoire algue irreversible pour le diagnostic Pneumonie grave bilatéral par Covid-19 avec diabetes )"។

ពាក់ព័ន្ធករណីស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខាងលើ បានចូលមកពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង មានប្រវត្តិជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ (កំពុងប្រើប្រាស់ថ្នាំជាប្រចាំ) ហើយគ្រូពេទ្យបានយកវត្ថុសំណាកពិនិត្យដោយ Rapid Test មានវិជ្ជមាន កូវីដ-១៩(+) រួមទាំងការថតកាំរស្មីអ៊ិច ពិនិត្យឈាមជាបន្តបន្ទាប់រោគវិនិច្ឆ័យអ្នកជំងឺចូលសម្រាកពេទ្យគឺ រលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ (Pneumonie Grave + Rapid Test Covid-19 Positive) ហើយបានបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងធ្វើការជួយសង្គ្រោះព្យាបាល និងតាមដាន ការវិវត្តន៍របស់អ្នកជំងឺ ដោយយកចិត្តទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក