រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីផ្លាស់ទៅបំពេញការងារនៅទីតាំងអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីមុនគេបង្អស់ | នាយករដ្ឋមន្ត្រីជំរុញការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវ | សម្ដេចធិបតី៖ វប្បធម៌ និងប្រវត្តិសាស្ត្រដែលលំបាកវាបង្ហាញពីភាពចាំបាច់ក្នុងការថែរក្សា | ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Miami |

អាជ្ញាធរស្រុករក្ខគីរី ខេត្តបាត់ដំបង ជម្លៀសពលរដ្ឋជិត១០០គ្រួសារខណ:ជំនន់ទឹកភ្លៀងលិចលំនៅឋាន

បាត់ដំបង៖ អាជ្ញាធរស្រុករុក្ខគិរី ខេត្តបាត់ដំបង បានជម្លៀសប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបន្តធ្លាក់ជារៀងរាល់ថ្ងៃ។

ការជម្លៀសពលរដ្ឋនេះចាប់ផ្តើបកាលពីយប់ថ្ងៃទី១៤ និងបន្តដល់ព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅភូមិឈូក ភូមិកំរែង និងភូមិប្រាំងខ្ពស់ស្ថិតក្នុងឃុំបាសាក់ស្រុករុក្ខគីរីខេត្តបាត់ដំបងទៅរកទីទួលសុវត្ថិភាព។

អភិបាលស្រុករុក្ខគិរីលោកស្រី ប៊ុន បូឡែន បានឲ្យដឹងថាមកដល់ព្រឹកថ្ងៃទី១៥ខែវិច្ឆិកានេះ ភ្លៀងនៅបន្តធ្លាក់មិនឈប់ធ្វើឲ្យលិចផ្ទះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ខណៈអាជ្ញាធរស្រុកបាននាំក្រុមការងារចុះទៅជម្លៀសប្រជាពលទៅរកទីទួលសុវត្ថិភាព។

លោកស្រីបញ្ជាក់ថា ដោយសារទឹកភ្លៀងបន្តធ្លាក់បង្កជាជំនន់លិចលង់ផ្ទះប្រជាពលរដ្ឋនិងផ្លូវថ្នល់ជាច្រើនក្នុងភូមិមួយចំនួននៅក្នុងស្រុករុក្ខគីរី ក្នុងនោះប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេ គឺអ្នករស់នៅភូមិទាំង៣ខាងលើមានចំនួន៩៨គ្រួសារ។

បើថ្ងៃនេះមានភ្លៀងធ្លាក់បន្តទៀត ក្រុមការងារនិងកម្លាំងសមត្ថកិច្ចនៅតែបន្តចុះជម្លៀសពលរដ្ឋបន្ថែមទៀតដែលស្ថិតនៅ ឃុំបាសក់ ឃុំព្រែកជីក នឹង ឃុំព្រៃត្រឡាចនៃស្រុករុក្ខគីរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក