ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រយាងដល់ព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីចូលរួមមហាសន្និបាតអង្គការយូណេស្គូនៅប្រទេសបារាំង

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងដល់កម្ពុជាវិញហើយនៅវេលាម៉ោងប្រមាណ ១០និង២០នាទីព្រឹកនេះ បន្ទាប់ពីព្រះអង្គបានយាងចូលរួមមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំងកាលពីថ្ងៃពុធ ទី១០ ខែវិច្ឆិកា សប្ដាហ៍មុន។

ក្នុងឱកាសចូលរួមមហាសន្និបាតនោះព្រះមហាក្សត្រក៏បានយាងថ្លែងសន្ទុរកថា និងមានព្រះរាជឱង្ការស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។

ព្រះអង្គយាងចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ៕

PHOTO: TVK

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក