លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ឡានសំរាមបុករះម៉ូតូ១គ្រឿង និងរថយន្ត៣គ្រឿងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ កាលពីម្សិលមិញនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តដឹកសំរាម បុករះម៉ូតូមួយគ្រឿង និង រថយន្ត៣គ្រឿងផ្សេងទៀត នៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រក្រោន ស្ថិតក្នុង ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ បង្កឡើងដោយរថយន្តដឹកសំរាម ០១គ្រឿង ម៉ាក DONGFANG (ក្រុមហ៊ុន KSWM) ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ធឿន ថិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចខាងលើរថយន្តបានបើកបរបញ្ច្រាស់ទិសបុករះម៉ូតូ ០១គ្រឿង មិនទាន់អស់ល្បឿនក៏បន្តបុករះ និងរថយន្តចំនួន០៣គ្រឿងទៀត។

សមត្ថកិច្ចបញ្ជាក់បន្ថែមផងដែរថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យអ្នកបើកម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នវត្ថុតាងរថយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំការដោះស្រាយតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក