ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តសៀមរាប ណែនាំពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្តីពីការពង្រឹងអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាបថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការនានា ជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងនោះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាននានាបានចូលរួមអនុវត្ត បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែចំពោះ ការដ្ឋានសាងសង់នានានៅមានភាពខ្វះចន្លោះក្នុងការអនុវត្តការងារបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់ គ្រប់ប្រភេទដូចខាងក្រោម៖

១- ត្រូវអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
២- ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញ-ចូល និងចាត់បុគ្គលិក ដើម្បីធ្វើការវាស់កម្ដៅបុគ្គលិក កម្មករ កម្មការិនី ណែនាំឱ្យពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព បុគ្គល និងសុវត្ថិភាពសង្គមឱ្យបានត្រឹមត្រូវ និងរៀបចំបង្កើត ចុះឈ្មោះ និងប្រើប្រាស់ប្រព័ន្ធ ស្កេន QR Code ទប់ស្កាត់កូវីដ-១៩ មុននឹងអនុញ្ញាតឱ្យចូលការដ្ឋានសងសង់របស់ខ្លួន ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” (ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី១. ៥ម៉ែត្រ ឡើងទៅ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែង មានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា)
៣- ត្រូវរៀបចំកន្លែងសម្រាក កន្លែងទទួលទានអាហារ គោរពទៅតាមវិធានសុខាភិបាល ដោយសម្អាតអនាម័យនៅក្នុង និងជុំវិញទីតាំងការដ្ឋានរបស់ខ្លួន ព្រមទាំងណែនាំបុគ្គលិក កម្មករ កម្មការិនី អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាប់ជាប្រចាំ
៤- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ទីរ -អង្គភាពនានា និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ពង្រឹងការគ្រប់គ្រង ពិនិត្យសុខភាព និងពិនិត្យការចេញ-ចូលការដ្ឋានរបស់បុគ្គលិក កម្មករ កម្មការិនី ដោយបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ និងអនុវត្តតាមវិធានការ សុខាភិបាល
៥- ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬផ្តល់ព័ត៌មានតាមរយៈទូរស័ព្ទលេខ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ក្នុងករណីមានការសង្ស័យចំពោះបុគ្គលិក កម្មករ កម្មការិនី ក្នុងការដ្ឋានសំណង់របស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក