ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS : កម្ពុជាបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដំណើរចូលប្រទេសទាំងអស់ដែលបានចាក់វ៉ាក់សាំងរួចចាប់ពីថ្ងៃស្អែកតទៅ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ។ 

ក្នុងសារសំឡេងពិសេសនៅរសៀសថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅកម្ពុជានឹងបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចទាំងខ្មែរ និងបរទេសដែលបានចូលមកប្រទេសកម្ពុជា ដោយគ្រាន់តែឱ្យមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ បន្ទាប់ពីទទួលលទ្ធផលសំណាកបញ្ជាក់ថាអវិជ្ជមានពីជំងឺកូវីដ-១៩ អ្នកទាំងនោះមានសិទ្ធិដើរហើរដោយសេរីនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដែលចូលប្រទេសកម្ពុជាគឺតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវមានការធ្វើតេស្តសំណាកដោយម៉ាស៊ីន PCR ដដែល។  

សម្ដេចតេជោ បញ្ជាក់ថា៖ «ចាប់ពីថ្ងៃស្អែកទៅគឺតម្រូវឱ្យអនុវត្តន៍វិធានការថ្មីនេះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ សម្រាប់អ្នកចាក់វ៉ាក់សាំង ២ដូសរួចហើយយើងនឹងយកសំណាកដោយតេស្តរហ័សក្នុងករណីដែលមិនឃើញថាមានវិជ្ជមានកូវីដ-១៩ ទេគឺអនុញ្ញាតឱ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា»។

សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយធ្វើតេស្តឃើញអវិជ្ជមានពីជំងឺកូវីដ-១៩ នឹងកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងសណ្ឋាគារនានានៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ន សម្ដេចតេជោក៏សម្រេចឱ្យចាកចេញពីទីតាំងចត្តាឡីស័កដែរនៅថ្ងៃស្អែកនេះ ដោយថាជាការពន្លឿននូវការបើកប្រទេស និងសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការត្រលប់មកកម្ពុជាវិញ។ 

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំដឹងថាបងប្អូនរបស់យើងមួយចំនួនចង់ចេញទៅក្រៅប្រទេស ប៉ុន្ដែព្រួយបារម្ភពីការវិលត្រលប់មកក្នុងប្រទេសរបស់យើងវិញដោយចាំបាច់ក្នុងការធ្វើចត្តាឡីស័ក។ បងប្អូនយើងនៅក្រៅប្រទេសក៏ចង់មកលេងនៅក្នុងស្រុកវិញក៏ប៉ុន្ដែព្រួយបារម្ភពីការធ្វើចត្តាឡីស័ក។ ឥឡូវនេះបងប្អូនទាំងអស់ពុំមានការចាំបាច់ និងមានការបារម្ភទៀតទេ។ មុនចេញពីប្រទេសក្រៅមកត្រូវធ្វើតេស្តមានវិញ្ញាបនប័ត្របញ្ជាក់ក្នុងពេល ៧២ម៉ោង មកដល់ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើតេស្តរហ័សដែលត្រូវចំណាយពេលតែ១៥ ទៅ២០នាទីតែប៉ុណ្ណោះបន្ទាប់ពីពិនិត្យឃើញថា គ្មានវិជ្ជមានទេនោះគឺនឹងអាចធ្វើដំណើរនៅក្របខណ្ឌទូទាំងប្រទេសបានដោយពុំមានការរាំងស្ទះណាមួយនោះទេ»។ 

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកចាក់វ៉ាក់សាំងរួចពី ១៤ថ្ងៃមក ៧ថ្ងៃសម្រាប់ពលរដ្ឋធម្មតា និង៣ថ្ងៃសម្រាប់មន្ត្រីការទូត និងមន្ត្រីរាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាការកំណត់នេះនឹងលែងមានសុពលភាពចាប់ពីថ្ងៃស្អែកហើយបន្ទាប់ពីសម្ដេចតេជោប្រកាសនៅថ្ងៃនេះ។

កម្ពុជាបានសម្រេចជោគជ័យ ១០០ភាគរយក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ក្រោយមួយថ្ងៃពោលគឺនៅថ្ងៃទី១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់ដល់កុមារដែលមានអាយុ ៥ឆ្នាំ បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យដើម្បីស្ដារសង្គមសេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ-១៩៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក