ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លិចទូកនេសាទមួយគ្រឿង សង្គ្រោះបានមនុស្ស២នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួន

ស្រុកព្រៃនប់៖ មានសេចក្តីរាយការណ៍មកថា វេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីទូកនេសាទ ០១គ្រឿង ប្រភេទទូកអូស បានលិច ហើយត្រូវបានជួយ ដោយអ្នកនេសាទដូចគ្នាជួយសង្រ្គោះបានចំនួន០២នាក់ និង ០១នាក់ទៀតកំពុងបាត់ខ្លួន។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង០២នាក់ដែលជួយសង្រ្គោះបានទី១-ឈ្មោះ លយ សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងទី២-ឈ្មោះ គង់ សុភេ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ សង្កាត់១ ក្រុងព្រះសីហនុ ។

ជនរងគ្រោះម្នាក់ដែល បានបាត់ខ្លួនមាន ឈ្មោះ សុខ គឿ ហៅម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ខេត្តព្រៃវែង ។

មូលហេតុដែលធ្វេីអោយទូកខាងលេីនោះលិចគឺបណ្តាលមកពីមានខ្យល់ធ្លាក់ខ្លាំង និងទឹកសមុទ្រមានរលកធំៗបណ្តាលអោយបោកពន្លិចទូក។

សម្ភារដែលបាត់បង់រួមមាន ទូក នេសាទ ប្រភេទបេអឺ ចំនួន០១គ្រឿង ពណ៌ត្រួយចេក មានប្រវែងបណ្តោយ ១០,៥០ម៉ែត្រ ទទឹងប្រវែង០២,៧០ ម៉ែត្រ, ម៉ាស៉ីនម៉ាកHYUNDIA(ម៉ាសុីនឡាន)ចំនួន០១គ្រឿង និងឧបករណ៍ នេសាទមួយចំនួន ។

ករណីលិចទូកខាងលើគឺបានកើតឡើង នៅចំណុចខាងត្បូងឆៀងខាងកើតកោះតាគៀវ ចម្ងាយ០៨ ម៉ៃ ដែលមានយាមការលេខ N១០°២១'៥០" និង E១០៣°៣៧'០០" នៅលើទូកមានមនុស្សចំនួន០៣ នាក់ ហើយត្រូវបានជួយ ដោយអ្នកនេសាទដូចគ្នាជួយសង្រ្គោះបានចំនួន០២ នាក់ និង ០១នាក់ទៀតកំពុងបាត់ខ្លួនបច្ចុប្បន្នកំពុងស្វែងរកអ្នកបាត់ខ្លួន ។

គួរបញ្ជាក់បន្ថែមផងដែរថា មកទល់និងវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ដដែរនេះ ការរុករកមនុស្សម្នាក់ទៀតដែលបានបាត់ខ្លួននោះគឺរកពុំទាន់ឃើញនៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក