ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រចំនួន៤ ដើម្បីរក្សាភាពរឹងមាំនៃប្រទេសទប់ទល់នឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រស្ដីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ នៅថ្ងៃនេះដោយកំណត់ទៅលើក្របខ័ណ្ឌយុទ្ធសាស្ត្រចំនួន៤ ដើម្បីការពារភាពរឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជាក្នុងពេលបើកប្រទេសឡើងវិញ។

ក្របខណ្ឌយុទ្ធសាស្ត្រចំនួន៤នោះរួមមាន

១.ការលើកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូបក្នុងការរស់នៅ និងក្នុងការចូលរួមក្នុង សកម្មភាពសង្គម-សេដ្ឋកិច្ច។

២.ការពង្រឹងប្រព័ន្ធសុខាភិបាលដោយផ្ដោតជាចម្បងលើសមត្ថភាពនៃការត្រៀមបម្រុង និងការឆ្លើយតបទាន់ពេលប្រកបដោយប្រសិទ្ធភាព។

៣. បើកដំណើរការឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដោយភ្ជាប់ជាមួយនឹងវិធានការសុវត្ថិភាព វិធានការសុខាភិបាល និងវិធានការរដ្ឋបាលសមស្រប។

៤. តាមដាននិងវាយតម្លៃគ្រប់ជ្រុងជ្រោយជាប្រចាំ នូវសភាពការណ៍នៃការឆ្លងរាលដាល។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំគោលការណ៍ ការគ្រប់គ្រងហានិភ័យ ជំរុញការចូលរួមពីពលរដ្ឋ មានផែនការបង្កើនការទទួលខុសត្រូវនិងពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើការបើកឡើងវិញតាមតំបន់វិស័យនិងអនុវិស័យ។

បន្ថែមលើសពីនេះគឺតម្រូវឱ្យមានអភិបាលកិច្ចប្រព័ន្ធសុខាភិបាល បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យសុខាភិបាល និងការពង្រឹងការអនុវត្តន៍វិធានសុខាភិបាលបានជាប់លាប់។

រដ្ឋាភិបាលបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកដល់ការធានាសុវត្ថិភាព សុខភាពសាធារណៈ រក្សានិរន្តរភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងត្រួសត្រាយផ្លូវ សម្រាប់ការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូដ-១៩ ដែលអាចនឹងផ្ដល់ឱកាសឱ្យកម្ពុជាប្រែក្លាយវិបត្តិ ទៅជាកាលានុវត្តភាព ដូចពាក្យដំណាលបានលើកឡើងថា «គ្រប់វិបត្តិដែលកើតមានឡើងតែងបង្កប់នូវកាលានុវត្តភាពមាស ដែលយើងមិនគួរមើលរំលង»។

រដ្ឋាភិបាលក៏សង្ឃឹមផងដែរថា យុទ្ធសាស្ត្រនេះនឹងក្លាយទៅជាឧបករណ៍ដ៏ចាំបាច់ក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ដែលនឹងជួយជំរុញឱ្យសកម្មភាព ធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អាចបន្សាំបានលឿន តាមគន្លងប្រក្រតីភាពថ្មី ហើយក៏នឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកកាន់កម្ពុជាបន្ថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក