ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបការីអគ្គលេខាធិការ UN ថាកម្ពុជាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងនិងដឹកនាំសាលាក្ដីខ្មែរក្រហមប្រកបដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Khaled Khiary បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើការងារនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម និងកិច្ចការរបស់សារមន្ទីរខ្មែរក្រហមដែលសម្រេចបាននាពេលកន្លងមក។

ចំណាប់អារម្មណ៍របស់លោកត្រូវបានឱ្យដឹងនៅក្នុងដំណើរទស្សនកិច្ចមួយនៅសារៈមន្ទីរទួលស្លែង កាលពីសៀលនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Khaled Khiary បានសំដែងនូវសមានទុក្ខនិងការឈឺចាប់ជាមួយជនរងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងគុកទួលស្លែង ព្រមទាំងបានសំដែងនូវសមានចិត្តជាមួយ លោក ប៊ូ ម៉េង និង ជុំ មី ដែលជាអ្នករស់រានមានជីវិតពីគុកទួលស្លែងផងដែរ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលកំពុងសម្រេចបានដោយសាលាក្ដីខ្មែរក្រហម និងបានលើកឡើងថាកម្ពុជាពិតជាសម្រេចសមិទ្ធផលទាំងនោះប្រកបដោយភាពម្ចាស់ការក្នុងការគ្រប់គ្រង និងការដឹកនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការសាលាក្ដីខ្មែរក្រហម លោក កែវ រ៉េមី បានជម្រាបទៅលោក Khaled Khiary ថារាជរដ្ឋាភិបាលគាំទ្រសាលាក្ដីខ្មែរក្រហមជានិច្ច ហើយក៏បញ្ជាក់ពីលក្ខណៈពិសេសនៃសាលាក្ដីនេះដែរថា គឺជាសាលាក្ដីកូនកាត់រវាងអង្គការសហប្រជាជាតិនិងតុលាការកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការកាត់សេចក្ដីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដែលតុលាការអន្តរជាតិដ៏ទៃទៀតមិនបានធ្វើដូច។

លោកបន្ថែមថា សាលាក្ដីនេះគឺជាគំរូនៃការកាត់ក្ដីអន្តរជាតិមួយដែលបានរក្សាអធិបតេយ្យភាពទាំងស្រុងរបស់ប្រទេសសាម៉ី ហើយត្រូវបានប្រទេសមួយចំនួនកំពុងដកស្រង់បទពិសោធន៍នឹងយកទៅរៀបចំតាមផងដែរ។ ក្រៅពីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សាលាក្ដីនេះក៏បានរក្សានូវការបង្រួបបង្រួមជាតិព្រមទាំងបានចំណាយតិចតួចប៉ុណ្ណោះបើធៀបនឹងតុលាការអន្តរជាតិផ្សេងទៀត។

លោកបញ្ជាក់ថា៖ «ប្រមាណ២២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចំណែកឯតុលាការអន្តរជាតិផ្សេងទៀតចំណាយអស់ប្រមាណ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ»។

សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ និងបានចំណាយថវិកាសរុបប្រមាណ ៣៣០លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក