ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការពារជាតិ៖ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាលដើម្បីតែផលប្រយោជន៍របស់ខ្លួន

ភ្នំពេញ៖ ក្រសួងការពារជាតិតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទិ១៣ ខែវិច្ឆិកា បានលើកឡើងថាបើទោះបីកម្ពុជាខិតខំបង្ហាញឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ និងស្មោះត្រង់ក្នុងស្មារតីរក្សាមិត្តភាពយ៉ាងណាក៏ដោយ ក៏អាមេរិកនៅតែងតែបំពានមកលើកម្ពុជាជានិច្ចដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។

ក្រសួងការពារជាតិបានបញ្ជាក់ថា ករណីទំនើបកម្មមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា បើទោះបីបកស្រាយដោយភាពស្មោះត្រង់ សម្បទាន សុចរិត និងស្មារតីរក្សាមិត្តភាពយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែយកបញ្ហានេះជាលេសដើម្បីកៀបសង្កត់កម្ពុជាដដែលជាដដែល។

ក្រសួងបានលើកឡើងថា៖ «ជាច្រើនលើកច្រើនគ្រាហើយ ដែលអាមេរិកព្យាយាមបំផ្លាញនូវសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលាយង់ឃ្នង ដែលប្រទេសមហាអំណាចមួយនេះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតស្ទើរពាសពេញពិភពលោក ឱ្យទទួលរងភាពហិនហោចខ្លោចផ្សាទាំងនៅក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន» ។

ប្រតិកម្មរបស់ក្រសួងការពារជាតិនៅពេលនេះគឺបន្ទាប់ពីសហរដ្ឋអាមេរិកដាក់នាយឧត្តមសេនីយ៍កម្ពុជា២រូបដែលមានអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិលោក ចៅ ភិរុណ និងមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដោយសារអាមេរិកមិនសប្បាយចិត្តនឹងវាយបំផ្លាញអគារជំនួយរបស់ខ្លួននៅមូលដ្ឋានទ័ពសមុទ្ររាមដោយភាគីកម្ពុជា។

យោងតាមច្បាប់ទណ្ឌកម្ម Global Magnitsky នាយឧត្តមសេនីយ៍កម្ពុជាទាំងពីរ ក្រុមគ្រួសារសាច់ញាតិនិងត្រូវអាមេរិកបិទមិនផ្ដល់ទិដ្ឋការចូលមកកាន់សហរដ្ឋអាមរិក ហើយទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិកឬគ្រប់គ្រងដោយអ្នកទាំងពីរ នៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក។ បន្ថែមពីនេះ ជំនួញនានាដែលនាយឧត្តមសេនីយ៍ទាំងពីរមានកាន់កម្មសិទ្ធដោយផ្ទាល់ឬដោយប្រយោលចាប់ពី ៥០ភាគរយឡើងទៅនឹងត្រូវបង្កកផងដែរ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ ក្រសួងការបរទេសបានបដិសេធនូវការអនុវត្តអំណាចហួសព្រំដែនរបស់អាមេរិកនេះ ដោយចាត់ទុកថាជាការចោទប្រកាន់គ្មានមូលដ្ឋាន បានបំពានលើច្បាប់អន្តរជាតិ និងមូលដ្ឋានទំនាក់ទំនងអន្តរជាតិ លើសពីនេះវាជាការមាក់ងាយដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងប្រទេសមួយផងដែរ។

ក្រសួងការបរទេសចាត់ទុកការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជានៅពេលនេះគឺបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលកម្ពុជា-អាមេរិកកំពុងធ្វើជាមួយគ្នាដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Crops ទំនាក់ទំនងប្រជាជននិងប្រជាជននិងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម។

ក្រសួងការបរទេសបានលើកឡើងថា៖ «កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនិងជិតស្និទជាងនេះទោះបីជាមានអតីតកាលដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ក្នុងសប្ដាហ៍នេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាមប្រធានអាស៊ានបន្ទាប់ ។ ក៏ប៉ុន្ដែ ទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ » ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក