លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS : ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវជូនដំណឹងបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅប្រទេសឡាវពីការផ្ទុះករណីកូវីដ១៩នៅទីក្រុងវៀងច័ន្ទ

(ប្រទេសឡាវ) ៖​ ភ្លាមៗបន្ទាប់ពីអាជ្ញាធររដ្ឋធានីវៀងច័ន្ទ បានសម្រេចបិទខ្ទប់ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ដល់៣០ ខែមេសា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសជូនបងប្អូនដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការ និងសិក្សានៅប្រទេសឡាវ ឲ្យបានដឹងពីការរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មីពីពាណិជ្ជករថៃម្នាក់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដែលបុគ្គលនោះបានចេញ-ចូលទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ ហើយអាជ្ញាធរឡាវកំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយជនជាតិថៃមួយចំនួនទៀត។

ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរីករាលដាលជម្ងឺកូវដី-១៩ ក្នុងប្រទេសឡាវ ស្ថានទូតកម្ពុជាបានណែនាំប្រជាពលរដ្ឋខ្មែរក្នុងប្រទេសឡាវដូចខាងក្រោម៖
-ក្នុងឱកាសចូលឆ្នាំ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញ
-ចូលរដ្ឋធានីវៀងច័ន្ទទៅដើរកំសាន្តតាមបណ្តា ខេត្តផ្សេងៗ លើកលែងតែអ្នកជម្ងឺ និងការដឹកជញ្ជូនទំនិញ។
-ផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន
-ហាមជួបជុំគ្នា និងធ្វើទំនាក់ទំនងប្រមូលផ្តុំគ្នាកុះករ ត្រូវអនុវត្តគម្លាតសង្គម
- បើពុំមានការចាំបាច់ សូមកុំធ្វើដំណើរចេញក្រៅផ្ទះនៅក្នុងឱកាសចូលឆ្នាំថ្មី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក