សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីកម្ពុជាសួររកប្រភពរូបថតរបស់សម្ដេចមួយសន្លឹក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបមួយសន្លឹកពាក់កណ្ដាលខ្លួនគឺជារូបសម្ដេចក្នុងសម្លៀកបំពាក់អាវធំមានពាក់កម្រងផ្កា ដែលមើលទៅអាចក្នុងវ័យដែលសម្ដេចមានអាយុខ្ទង់៤០ឆ្នាំ។

ទោះជាយ៉ាងណាសម្ដេចតេជោ ថាសម្ដេចមិនដែលបានឃើញរូបនេះពីមុនមកទេខណៈសួររកប្រភពនៃរូបថតនេះផងដែរ។

សម្ដេចតេជោបានសរសេរបង្ហោះនៅព្រឹកនេះថា៖ «យប់មិញខ្ញុំទទួលបានរូបថតមួយសន្លឹកពីmessenger របស់ចៅគីមដែលជារូបថតដែលខ្ញុំមិនដែលបានឃើញហើយក៏មិនដឹងថាថតនៅកន្លែងណានិងឆ្នាំណា? សូមបងប្អូនដែលបានដឹងពីប្រភពរូបថតនេះមេត្តាជួយផ្តល់ព័ត៌មានផង» ។

ជានាយករដ្ឋមន្ត្រីនៃប្រទេសមួយក្លាយជាបុគ្គលសាធារណៈដែលពលរដ្ឋគ្រប់រូបស្គាល់ ក្លាយជាអ្នកនៅចំពោះមុខកាមេរ៉ាជានិច្ច។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សម្ដេចមានការពេញចិត្តចំពោះរូបថតពីរសន្លឹកដែលបានថតសម្ដេចនៅពេលដែលសម្ដេចអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអញ់ នៅប្រទេសវៀតណាម ពេលនោះសម្ដេចបានបង្ហោះសួររក និងអរគុណអ្នកដែលបានថតនោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក