ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក គី តិច ចាត់មេធាវី ៣រូប ការពារក្តីឱ្យកញ្ញា មាន ពេជ្ររីតា ខណៈពាក្យស្នើសុំដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការ

(ភ្នំពេញ)៖ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន លោក គី តិច នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះបានដាក់លិខិតទៅប្រធានតុលាការដំបូងរាជធានីភ្នំពេញដើម្បីចាត់មេធាវីចំនួន ៣រូបដើម្បីការពារក្តីឱ្យកញ្ញា មាន ពេជ្ររីតា ករណីទំនាស់ជាមួយឧកញ៉ា ហេង សៀ។ មេធាវីទាំ៣រូបនោះរួមមានលោកស្រីមេធាវី មាស ស៊ីថន លោកមេធាវី ម៉ម ចាន់ណែត និងលោកស្រីមេធាវី មាស សោភា។


ការចាត់តាំងមេធាវីទាំង៣រូប ដោយលោក គី តិច នៅពេលនេះធ្វើឡើងដោយយោងលើពាក្យប្រគល់សិទ្ធិជូនមេធាវី ចុះថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ របស់កញ្ញា មាន ពេជ្ររីតា។

ភ្លាមៗនៅថ្ងៃដដែលនេះដែរ មេធាវីការពារស្ម័គ្រចិត្តសម្តេចតេជោសែន ដែលជាមេធាវីការពារក្តីរបស់កញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យសុំឱ្យដោះលែងកូនក្តីនៅក្រៅឃុំទៅប្រធានតុលាការដំបូងរាជធានីភ្នំពេញដោយសំអាងថា ផ្អែកតាមអង្គហេតុ និងភស្តុតាង គឺមានវិមតិសង្ស័យ និងពុំទាន់មានភស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ថា កូនក្តីរបស់ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោសនៅឡើយទេ។ មេធាវីការពារក្តីរបស់កញ្ញា មាន ពេជ្ររីតា បានលើកហេតុផលបន្តទៀតថា នីតិវិធីនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់។ ហេតុនេះការសម្រេចឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំ គឺមិនអាចប៉ះពាល់ដល់ការប្រមូលភស្តុតាងឡើយ។


ហេតុផលផ្សេងទៀតគឺបានសំអាងថា កញ្ញា មាន ពេជ្ររីតា ជាស្ត្រីមានសុខភាពទន់ខ្សោយ ជាជនស្លូតត្រង់ និងពុំធ្លាប់ប្រព្រឹត្តបទល្មើស ឬបង្កឱ្យមានសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈពីមុនមកនោះទ។

មេធាវីការពារក្តីរបស់កញ្ញា មាន ពេជ្ររីតា បានបន្តលើកហេតុផលទៀតថា កូនក្តីរបស់ខ្លួនមានកាតព្វកិច្ចត្រូវបន្តការសិក្សារៀនសូត្រ និងកំពុងទទួលការអប់រំថ្នាក់មហាវិទ្យាល័យ (កំពុងរៀនថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២) និងមានមុខរបរ និងមានលំនៅឋានច្បាស់លាស់ អាចបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ និងអាចអនុវត្តតាមកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា និងមានមេធាវីការពារផងដែរ។ មេធាវីការពារទាំង ៣រូបថា កូនក្តីរបស់ខ្លួនគឺជាកូនកំព្រាឪពុក និងជាជនបង្គោលក្នុងគ្រួសារ មានកាតព្វកិច្ចប្រកបរបរចិញ្ចឹមជីវិត និង ចិញ្ចឹមម្តាយ/ជីដូនជរា។


មេធាវីការពារស្ម័គ្រចិត្តសម្តេចតេជោសែន ដែលជាមេធាវីការពារក្តីរបស់កញ្ញា មាន ពេជ្ររីតា ថាការបន្តឃុំខ្លួនកូនក្តីយើងខ្ញុំនៅក្នុងឃុំ គឺធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច គ្រួសាររបស់កូនក្តីយើងខ្ញុំយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា កញ្ញា មាន ពេជ្ររីតា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣២៣៩ “ម” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបើកការស៊ើបសួរពីបទ «លួចមានស្ថានទម្ងន់ទោស” តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ  បន្ទាប់ពីមានទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមកក្នុងនោះភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាមនិងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង៕

វីដេអូចេញពីកាំមេរ៉ាសុវត្ថិភាពបង្ហាញពីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា៖







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក