ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋកុំឱ្យយកអាល់កុល ឬមេតាណុលមកលាយជាភេសជ្ជៈផឹក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រើនរំលឹកពលរដ្ឋកុំឱ្យយកអាល់កុល ឬសាធាតុមេតាណុលមកលាយធ្វើស្រាផឹកបន្ទាប់ពីសង្កេតឃើញថាជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែ មករា តែងតែមានករណីពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគមន៍នៃបណ្ដាខេត្តមួយចំនួន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែវិច្ឆិកា នេះរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា អាល់កុលគឺសម្រាប់យកមកសម្លាប់មេរោគដូចជាសម្រាប់លាងដៃជាដើមមិនអាចយកមកលាយជាមួយទឹក ឬភេសជ្ជនានាមកពិសារបាននោះទេ ខណៈសាធាតុមេតាណុលក៏មានគ្រោះថ្នាក់ដូចគ្នា។

លោកបានបញ្ជាក់ថា៖ «កុំយកអាល់កុលមកលាយជាមួយ ទឹក ឬភេសជ្ជនានា មកពិសារ ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជា សារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃ ជាដើម។ ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ។ ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត»។

លោកបានជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រាសដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិតផងដែរ។

ការក្រើនរំលឹករបស់រដ្ឋមន្ត្រីសុខាភិបាលពេលនេះ គឺបន្ទាប់ពីមានពលរដ្ឋ ៧នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់ពីពួកគេបានយកអាល់កុល មកលាយជាមួយទឹក ខ្លះយកមកលាយជាមួយទឹក ក្រូចកូកាកូឡា និងមួយចំនួនទៀតលាយជាមួយទឹកអូអ៊ីឈិកនាំគ្នាពិសារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក