ភ្នំពេញ៖ ប្រធានសហជីព លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជនអតីតគណបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី កញ្ញា ស កណិកា និងសកម្មជនបរិស្ថានក៏ដូចជានយោបាយផ្សេងទៀតត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសនិងព្យួរទោសដែលនៅសល់។
អ្នកទាំងប៉ុន្មាននាក់ខាងលើនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិកាលពីឆ្នាំ២០២០កន្លងទៅ។
ការដោះលែងនេះត្រូវបានអ្នកតាមដានយល់ថាជាការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយនិងសិទ្ធិមនុស្ស ស្របពេលដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ៕