លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

BREAKING NEWS: សម្ដេចតេជោអនុញ្ញាតឱ្យជួបជុំដោយមិនកំណត់ចំនួនមនុស្ស រួមទាំងការជួបជុំដែលរៀបចំដោយគណបក្សនយោបាយផងដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសបុករបស់សម្ដេចថា ចាប់ពីពេលនេះតទៅការជួបជុំដោយមិនកំណត់ចំនួនមនុស្សដើម្បីបំពេញការងារសកម្មភាព ប្រារព្ធពិធីផ្សេងៗ រួមទាំងការជួបជុំដោយស្របច្បាប់របស់គណបក្សនយោបាយនឹងត្រូវអនុញ្ញាតឡើងវិញតែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការសម្រេចនេះគឺបន្ទាប់ពីសម្ដេចតេជោ អនុញ្ញាតឱ្យម្ចាស់រោងការទាំងអស់អាចអញ្ជើញភ្ញៀវលើសពី២០០នាក់បាន ដោយអាស្រ័យតាមទំហំទីតាំងដែលរៀបចំ និងត្រូវរក្សាវិធានការសុវត្ថិភាពឱ្យបានខ្ពស់។

សម្ដេចតេជោ បានសរសេរលើហ្វេសបុកផេកថា៖ «សូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬធ្វើសកម្មភាព និងប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ»។

បន្ទាប់ពីកម្ពុជាសម្រេចជោគជ័យ ១០០ភាគរយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋគោលដៅសម្ដេចតេជោ ហ៊ុន សែន បានបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ បន្ទាប់ពីបិទអស់រយៈពេលជិត៨ខែបន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក