ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើបង្កើត «គណបក្សបេះដូងជាតិ» និងប្ដឹងតំណាងស្ថាបនិកបក្សទៅតុលាការ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង តាមលិខិតមួយច្បាប់ជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាយោងតាមការស្រាវជ្រាវនិងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ក្រសួងរកឃើញគណបក្សនេះបានប្រឌិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិក ដែលមានចេតនាទុច្ចរិតក្នុងការបង្កើនបរិមាណសមាជិក។

ក្នុងលិខិតនោះបញ្ជាក់ថា ក្នុងស្នាមមេដៃ ៤ ៧៨១មេដៃ ដែលផ្ញើជូនក្រសួងមហាផ្ទៃដោយគណបក្សបេះដូងជាតិ ក្រសួងបានរកឃើញថាមានស្នាមមេដៃផ្ដិតខុសពីស្នាមមេដៃពីអត្ដសញ្ញាណបណ្ណ ២០នាក់ ស្នាមមេដៃ ២០នាក់ផ្ដិតលើឈ្មោះអ្នកដទៃ ៥៤នាក់ ស្នាមមេដៃក្លែងក្លាយ ៧៤ស្នាមមេដៃ ២៨ស្នាមមេដៃមិនអាចធ្វើកោសល្យវិច័យបាន និង៥នាក់បានផ្ដិតស្នាមមេដៃលើឈ្មោះមនុស្ស២១នាក់។

យោងតាមភាពមិនប្រក្រតីនេះក្រសួងមហាផ្ទៃសម្រេចបដិសេធ សំណើសុំចុះឈ្មោះ គណបក្សបេះដូងជាតិ និងប្ដឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការដើម្បីមានចំណាត់ការច្បាប់។ លើសពីនេះក្រសួងក៏សម្រេចឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវរកបុគ្គលដែលមានចេតនាទុច្ចរិតផ្តិតក្លែងបន្លំស្នាមមេដៃទាំងនេះផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យ EAC News ដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះថា៖ «យើងកំពុងរៀបចំពាក្យបណ្ដឹងទៅតុលាការទី១ ទី២អ្នកដែលបន្លំស្នាមមដៃក៏យើងមានវិធានការដែរ។ មានស្នាមមេដៃខ្លះមនុស្សម្នាក់ផ្ដិត ៥ដងអីនោះ»។

តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានប្រាប់ EAC News ថាលោកមិនមានការបារម្ភចំពោះវិធានការរបស់ក្រសួងមហាផ្ទៃ ខណៈលោកថាលោកបានត្រៀមខ្លួនរួចហើយដើម្បីចូលខ្លួនស្រាយបំភ្លឺចំពោះការរកឃើញរបស់ក្រសួង។ លោកថា លោកមិនបានដឹងអំពីការក្លែងបន្លំស្នាមមេដៃដែលដាក់ទៅឱ្យក្រសួងមហាផ្ទៃនោះទេ។

លោក សៀម ភ្លុក៖ «ព្រោះខ្ញុំសម្រាប់ស្នាមមេដៃអ្នកគាំទ្រខ្ញុំមិចដឹងថាពិត ឬមិនពិត? វាជាជំនាញរបស់ក្រសួងមហាផ្ទៃដែលពិនិត្យថាស្នាមមេដៃណាត្រឹមត្រូវ ឬមិនត្រឹមត្រូវហើយត្រូវស្នើមកវិញឱ្យត្រូវតាមលក្ខខន្ត បើខ្វះខ្ញុំនឹងបំពេញហើយបើស្នាមមេដៃណាចាត់ទុកថាមិនបានការក្រសួងអាចបដិសេធថាស្នាមមេដៃនេះមិនបានការ ចំនួនប៉ុណ្ណេះបានការគ្រប់លក្ខខន្តហើយឬអត់? បើមិនគ្រប់ទេស្នើឱ្យខ្ញុំបំពេញ ខ្ញុំដាក់ដល់ជាង ៤ពាន់ ៦រយផ្លាយហើយទោះបីជាខូច២ ទៅ៣រយខ្ញុំជឿថាខ្ញុំអត់មានខុសដែរ»។

គណបក្សបេះដូងជាតិ គឺជាគណបក្សថ្មីរបស់សមាជិកដែលបែកចេញពីអតីតបក្សសង្គ្រោះជាតិ។ មានព័ត៌មានបែកធ្លាយថាគណបក្សនេះទទួលបានជំនួយពីលោក សម រង្ស៊ី និងបក្ខពួកបង្កើតឡើងដើម្បីចូលរួមការបោះឆ្នោតខាងមុខ ខណៈតំណាងស្ថាបនិកគណបក្សនេះបានច្រានចោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក