BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៨ករណី ខណៈអ្នកជំងឺ ៦៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៩,៤២១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៥,៧៩៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៧២២ករណី៕