ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ ៦នាក់ស្លាប់ដោយសារពុលអាល់កុលលាយទឹកក្រូច

បន្ទាយមានជ័យ៖ មនុស្សចំនួន៦នាក់ស្លាប់ និងជិត២០នាក់ទៀតកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បន្ទាប់ពីយកអាល់កុលបាញ់ដៃសំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ីឈិ និងទឹកក្រូចផឹកក្នុងពេលធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អភិបាលរងក្រុងប៉ោយប៉ែតលោក ហឿន វីរៈ បានបញ្ជាក់ប្រាប់ EAC News ថា ហេតុការនេះកើតឡើងនៅម៉ោង២រសៀលថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ។ លោកបានបញ្ជាក់ថា ករណីនេះបណ្តាលមកពលករទាំងនោះ បានយកអាល់កុលដែលដាក់សម្រាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យសម្លាប់មេរោគ យកទៅលាយជាមួយតែអូអ៊ីឈិ និងទឹកក្រូច រួចនាំគ្នាទទួលទានស្រាប់តែពុលស្លាប់ និងសង្គ្រោះបែបនេះ។

លោកអភិបាលរងក្រុងប៉ោយប៉ែតក៏បានឱ្យដឹងទៀតថា កន្លងទៅក្រុមការងារបានធ្វើការណែនាំដល់អ្នកធ្វើចត្តាឡីស័កទាំងអស់មិនឱ្យយកគ្រឿងស្រវឹងចូលក្នុងមណ្ឌលចត្តាឡីស័ក តែពួកគាត់បែរនាំគ្នាយកអាល់កុលលាយផឹកបណ្តាលឱ្យមានករណីពុលបែបនេះ។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក រឿន សុធី បានប្រាប់ឱ្យEAC Newsដឹងថា រហូតមកទល់ម៉ោង៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ មានជនរងគ្រោះ២៥នាក់ក្នុងនោះមាន៦នាក់ស្លាប់។

លោកបានឱ្យដឹងទៀតថា៖ «តាមការសាកសួរពីអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កថា ពួកគាត់ដែលពុលបានលាយអាល់កុល លាយ ជាមួយទឹកអូអ៊ីឈិ និងទឹកក្រូចនាំគ្នាផឹក» ។

លោកបានបញ្ជាក់ថាក្រោយពីមានហេតុការកើតឡើង ក្រុមគ្រូពេទ្យបានយកជនរងគ្រោះដែលមានអាការៈធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។

បើតាមលោក រឿន សុធា ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានធ្វើការប្រមូលយកសំណាកដែលពុលយកទៅវិភាគនៅព្រឹកនេះហើយ ចំពោះលទ្ធផលយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក