ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេធាវីបញ្ជាក់ថា លោក រ៉ុង ឈុន នឹងត្រូវដោះលែងនាថ្ងៃនេះ

ភ្នំពេញ៖ មេធាវី សំ សុខគង់ ដែលការពារក្ដីឱ្យលោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ EAC News ថាតុលាការសាលាឧទ្ធរណ៍បានសម្រេចកាត់តម្រឹមឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ និង១១ថ្ងៃ ដែលមានន័យថាលោកនឹងត្រូវដោះលែងនាថ្ងៃនេះ។

លោកបានបញ្ជាក់ប្រាប់ EAC News ថា៖ «បើនិយាយពីកំណត់ថ្ងៃគឺត្រូវនឹងថ្ងៃនេះ។ អញ្ចឹងមានតែដោះពេលល្ងាច តាមពិតត្រូវថ្ងៃស្អែក តែស្អែកថ្ងៃសៅរ៍ អញ្ចឹងគេមានតែដោះលែងថ្ងៃនេះហើយ។ ព្រោះគេឃុំគាត់នៅថ្ងៃទី១ ខែ៨ ឆ្នាំ២០២០ គិតមកដល់ថ្ងៃនេះវា១ឆ្នាំ ៣ខែ ១១ថ្ងៃគត់តែម្ដង»។

ប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរចំនួន ១០៦គ្រួសារ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជារឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

លោកត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងបទញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក