ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ឱ្យរដ្ឋបាលរាជធានីខេត្តជូនដំណឹងអំពីការបើកខារ៉ាអូខេ ក្លិបកម្សាន្ត និងរង្គសាលឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រាប់ទៅដល់អភិបាលរាជធានី ខេត្តទាំងអស់ឲ្យត្រៀមលក្ខណៈពីការបើកខារ៉ាអូខេ ក្លិបកម្សាន្ត រង្គសាលឡើងវិញក្រោយពេលថ្ងៃទី៣០ ខែវិច្ឆិកា។

ក្រសួងទេសចរណ៍បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តជូនដំណឹងដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ ក្លិបកម្សាន្ត និងរង្គសាល ដើម្បីឲ្យអ្នកទាំងអស់នោះដាក់ពាក្យស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ និងត្រូវធានាថាអាជីវកម្មទាំងអស់នោះបានអនុវត្តម៉ត់ចត់នៅវិធានស្តង់ដារសុវត្ថិភាពអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី។

ក្រសួងក៏បានជំរុញដល់រដ្ឋបាលរាជធានីខេត្តរៀបចំយន្តការពិនិត្យជាប់ជាប្រចាំលើការអនុវត្តវិធានសុវត្ថិភាពទាំងអស់នោះឲ្យបានហ្មត់ចត់ផងដែរ។

ក្រសួងបញ្ជាក់ថា៖ «ក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល ឌីស្កូតែក រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

អស់រយៈពេលជាង១ឆ្នាំ និង៨ខែហើយដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្មបន្ទាប់ពីកម្ពុជាបានរកឃើញជំងឹកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មីនៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែលកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានបើកប្រទេសឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក