ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វត្ថុបុរាណចំនួន៤នឹងត្រូវអាមេរិកប្រគល់ជូនកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថាចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ធ្វើពីថ្មភក់សម័យអង្គរតាមរចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២-ដើមទី១៣ ចម្លាក់ព្រះសូរ្យ ធ្វើពីថ្មភក់ក្នុងសម័យមុនអង្គរសតវត្សរ៍ទី៧-៨ ជួងសំរឹទ្ធសម័យបុរេប្រវត្តិ និងផ្លែរព្រះនារាយណ៍ផ្ទំ ធ្វើពីថ្មភក់ក្នុងសម័យមុនអង្គរសតវត្សរ៍ទី៧-៨ នឹងត្រូវបានសហរដ្ឋអាមេរិកបញ្ជូនមកកម្ពុជាវិញបន្ទាប់ពីតុលាការប្រទេសនេះរឹបអូសពីសារមន្ទីរ Danver។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា ថា៖ «យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនៈសម្បត្តិ ដ៏មានតម្លៃទាំងនេះត្រឡប់មកកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើង ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លទ្ធផលដែលទទួលបានជាបន្តបន្ទាប់នេះ ក៏ដោយសារកម្ពុជាយើងមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តល់ឱកាសដល់ការវិលត្រឡប់មកវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើត់អស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម» ។

លោកស្រី ភឿង សកុណា ក៏អំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលវត្ថុបុរាណឯកជននានាដែលកាន់កាប់រក្សាទុកសម្បត្តិវប្បធម៌ខ្មែរ សូមទាក់ទងមកក្រសួង ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់សម្បត្តិវប្បធម៌ទាំងនោះ ដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។

បើតាមលោកស្រី ភឿង សកុណា ការប្រគល់វត្ថុបុរាណទាំង៤មកកម្ពុជាវិញនាពេលនេះបញ្ជាក់អំពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក