ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងពីរសហការគ្នាពង្រឹងបច្ចេកទេសព័ត៌មានវិទ្យា

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកាលពីកន្លងមក និងបន្តការងារឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើប្រព័ន្ធបច្ចេកទេសសោតទស្សន៍ និងទូរគមនាគមន៍។ ការឯកភាពពង្រឹងកិច្ចសហការនេះក្នុងជំនួបរវាងរដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ និងរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងព័ត៌មានលោក កឹម គុណវឌ្ឍន៏ បានបញ្ចាក់ថា នៅពេលខាងមុខរដ្ឋមន្ត្រីក្រសួងទាំងពីរនឹងមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននិងពេលបន្តទៅមុខទៀតនៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលមានដំណើរការអភិវឌ្ឍខ្លាំងនៅក្នុងវិស័យព័ត៌មានវិទ្យាជាពិសេសក្នុងវិស័យឌីជីថល។

លោកបញ្ជាក់ថា៖ «សម្រាប់ការងារឌីជីថលនេះគឺជាកិច្ចការងារដ៏សំខាន់នឹងត្រូវបានការយកចិត្តទុកដាក់របស់ក្រសួងជំនាញទាំងពីរ គឺក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៏» ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក៏បានចង្អុលបង្ហាញដល់មន្រ្តីជំនាញនៃក្រសួងទាំងពីរឱ្យសហប្រតិបត្តិការគ្នា កាន់តែជិតស្និតបន្ថែមទៀតពាក់ពន្ធ័ការងារបច្ចេកទេស ការងារជំនាញ ពិសេសវិស័យ សោតទស្សន៏ ផ្សព្វផ្សាយ និងទូរគមនាគមន៍ ឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀតផងដែរ៕

PHOTO: TVK

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក