ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបការីអគ្គលេខាធិការ UN កោតសរសើកម្ពុជាដែលបានរួមចំណែកក្នុងការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់អន្តរជាតិ

ភ្នំពេញ៖ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក ឃែលិដ ឃៀរី (Khaled Khaiari) កោតសរសើរកម្ពុជាដែលបានបោះជំហានមានវឌ្ឍនភាពដូចបច្ចុប្បន្ន និងជាប្រទេសមួយដែលបានចូលរួមក្នុងការនាំមកនូវសន្ដិភាព និងស្ថិរភាពពិភពលោក។ លោក ឃែលិដ ថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ម្សិលមិញ។

ក្រសួងការបរទេសឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនដោយដកស្រង់ពីការលើកឡើងរបស់លោក ឃែលិដ ឃៀរី ថា ដំណើរវិវឌ្ឍរបស់កម្ពុជាតាំងពីក្រោយឆ្នាំ១៩៧៩មកមានការរីកចំរើនជាច្រើន និងបានរួមចំណែកសំខាន់មួយក្នុងការនាំឱ្យមានសន្ដិសុខ និងសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។ លោកក៏បានកោតសរសើរចំពោះការឆ្លើយតបបានលឿនទៅនឹងជំងឺឆ្លងសកលកូវីដ-១៩ នាពេលថ្មីៗនេះរបស់កម្ពុជាថែមទៀតផង។ លោកបញ្ជាក់ថាអង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ដោយចីរភាពក្នុងប្រទេសកម្ពុជាបន្តទៀតផងដែរ។

ក្រសួងការបរទេសបានដកស្រង់ការលើកឡើងរបស់លោក ឃែលិដ ឃៀរី ថា៖ «ឯកឧត្តម ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្ដិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់» ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាដោយសង្ឃឹមថាបទពិសោធន៍របស់ប្រទេសកម្ពុជាអាចត្រូវបានចែករំលែកក្នុងការនាំមកនូវសន្ដិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់។ លោកបន្ថែមថាគោលបំណងរបស់កម្ពុជាគឺការចូលរួមដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាដើម្បីកសាងសហគមន៍មួយដែលរឹងមាំ។

បន្ទាប់ពីបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងប្រទេសឆ្នាំ១៩៩៨ និងឈានដល់ការអភិវឌ្ឍជាជំហានៗមកដល់បច្ចុប្បន្ន កម្ពុជាដែលធ្លាប់ជាប្រទេសទទួលកងរក្សាសន្ដិភាពដើម្បីរក្សាសន្ដិភាពក្នុងប្រទេសនោះ បានបញ្ជូនកងទ័ពរបស់ខ្លួនទៅរក្សាសន្ដិភាពក្នុងពិភពលោកវិញ។

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្នកម្ពុជាបានបញ្ជូនកងទ័ពមួយខៀវក្រោមដំបូលអង្គការសហប្រជាជាតិទៅរក្សាសន្ដិភាពនៅបរទេសបានជាង ៧ ៨០០នាក់ក្នុងនោះមានស្ត្រីចំនួន៤៩៤នាក់ ទៅកាន់បេសកកម្មរក្សាសន្តិភាពចំនួន ១១ របស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយេម៉ែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក