ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគារក្រសួងមហាផ្ទៃថ្មីតម្លៃជាង៦០លានដុល្លារត្រូវបើកដំណើរការសាងសង់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ចើញបញ្ចុះបឋមសិលាបើកការរដ្ឋានសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។

អគារថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ខាងមុខ ក្នុងតម្លៃជាង៦០លានដុល្លាអាមេរិក។

នៅក្នុងឆ្នាំ២០២១នេះអគារថ្មីៗនៃក្រសួងស្ថាប័នរដ្ឋត្រូវបានរាជរដ្ឋាភិបាលធ្វើការសាងសង់ថ្មី និងកែប្រែឱ្យមានសោភ័ណភាពជាច្រើនក្នុងនោះមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការពារជាតិ ក្រសួងរ៉ែ និងថាមពលជាដើម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអាគារថ្មីរបស់ក្រសួងដែនដីកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅថា ការរៀបចំសាងសង់អគារថ្មីដែលមានស្ដង់ដាសម្រាប់ក្រសួងស្ថាប័នរដ្ឋនេះគឺដើម្បីបញ្ជាក់ពីដំណើរវិវត្តន៍របស់ជាតិកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាមិនអាចយកថវិកាជាតិមកធ្វើក្រសួងល្អបាននោះទេប្រសិនជាពលរដ្ឋមិនទាន់រស់នៅបានសមរម្យ។

សម្ដេចតេជោថា៖ «ឥឡូវនេះមិនអាចដូចមុនបានទេ! ផ្ទះប្រជាជនឡើងដល់ណាដល់ណីហើយ។ ហើយបើយើងទុកស្ថាប័នឱ្យនៅតូចតាច នៅកំបាក់កំពុកវាមិនស្របទៅនឹងកន្លែងផ្ដល់សេវាជូនប្រជាជន។ ដូច្នេះហើយយើងក៏មានតម្រូវការនឹងធ្វើការបែបនេះ» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក