ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី សាយ សំអាល់ ថាកម្ពុជានឹងចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ហើយមិនសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ជាក់ប្រាប់អន្តរជាតិថាកម្ពុជាបេ្តជ្ញាសម្រេចឱ្យបាននូវការដាក់ដំណើរការថាមពលពន្លឺព្រះអាទិត្យឱ្យបាន១៥% នៃប្រភពថាមពល មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី មិនសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្ដាលឆ្នាំ២០៣០ ដើម្បីចូលរួមក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងពិធីនោះលោក សាយ សំអាល់ ក៏បានថ្លែងផងដែរថា ការប្រែប្រួលអាកាសជាបញ្ហាសកលហើយវាជាការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ក្នុងពិភពលោក។ លោកជំរុញដល់ឱ្យមានការបង្កើនហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិសម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ ដើម្បីឱ្យប្រទេសទាំងនោះអាចបង្កើនភាពផ្សាំរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុនេះបាន។

លោកថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។

រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែបានបង្ហាញមហិច្ឆតាដើម្បីកសាងវារីអគ្គីសនី ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គលើ ដែលស្ថិតនៅប្រទេសចិនសរុបមានចំនួន៦ ដែលមានអានុភាពអគ្គីសនីសរុប ១៥៦០០ម៉េហ្គាវ៉ាត់ ហើយគម្រោងមួយទៀតឈ្មោះ ហ្គាឡាន់បា (១៥៥ម៉េហ្គាវ៉ាត់) កំពុងសិក្សា។ ចំពោះទន្លេមេគង្គក្រោមវិញ មានទំនប់វារីអគ្គីសនីចំនួន៩នៅឡាវ ដែលសរុបអានុភាពអគ្គីសនីប្រមាណ ៨ ៧៨៩ម៉េហ្គាវ៉ាត់។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅពេលនេះគឺបានបញ្ជាក់កាន់តែច្បាស់ឆ្លើយតបនឹងការបារម្ភពីកន្លងទៅរបស់អ្នកតាមដានមួយចំនួនកាលពីកន្លងទៅដែលថារដ្ឋាភិបាលមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីក្នុងស្រុកសំបូរខេត្តក្រចេះកាត់ទន្លេមេគង្គ។

កម្ពុជាបានកំណត់គោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន៤២%ត្រឹមឆ្នំា២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្នផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក