លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថវិកាបន្ថែម ៤លានដុល្លារអូស្រ្តាលី ត្រូវបានផ្ដល់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ : អូស្រ្តាលីបានផ្តល់ថវិកាបន្ថែម ចំនួន៤លានដុល្លារអូស្រ្តាលី ដើម្បីផ្តល់ការគាំទ្រជាបន្ទាន់​​ដល់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ពីជំងឺកូវីដ-១៩ តាមរយៈភាពជាដៃគូជាមួយយូអិនឌីភី UNDP Cambodia។

ក្នុងពិធីចុះហត្ថលេខា តាមប្រព័ន្ឋអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា​​ ឆ្នាំ២០២១ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ នៅប្រទេសកម្ពុជា ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា «ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែង យើងចង់ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្ថយផលប៉ះពាល់ទាំងនេះ ជាពិសេសទៅលើជនងាយរងគ្រោះបំផុត»៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក