ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សភានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែវិច្ឆិកានេះ រដ្ឋសភាបញ្ជាក់ថាកិច្ចប្រជុំនេះនឹងមានការចូលរួមថ្លែងសុន្ទរកថាពីប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ទំនាក់ទំនងការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប។ នៅពេលបញ្ចប់នៃកិច្ចប្រជុំនេះក៏នឹងមានសេចក្ដីប្រកាសរួមមួយផងដែរ។

រដ្ឋសភាបញ្ជាក់ថា៖ «នេះជាលើកទី១សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិមិ្មតបែបនេះ ហើយព្រឹត្តិការណ៍នេះនឹងជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា» ។

រដ្ឋសភាកម្ពុជា ប្ដេជ្ញារៀបចំកិច្ចប្រជុំនេះឱ្យសម្រេចជោគជ័យនឹងសង្ឃឹមថាលទ្ធផលចេញពីកិច្ចប្រជុំនេះនឹងធ្វើឱ្យសម្រេចបាននូវក្ដីប្រាថ្នារួមរបស់ប្រជាពលរដ្ឋគឺ ការរស់នៅក្នុងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពរួម។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានកោះប្រជុំលើកដំបូងនៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្នមានសមាជិកនៅតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេសរួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក