ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រី វង សូត៖ ការអនុវត្តកម្មវិធីជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ រដ្ឋាភិបាលចំណាយជិត៥០០លានដុល្លារនិងទទួលជោគជ័យ១០០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក វង សូត បានលើកឡើងថាការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានទទួលបានជោគជ័យ១០០ភាគរយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំអនុគណកម្មាធិការជំនួយសង្គមលើកទី៥ លោករដ្ឋមន្ត្រី វង សូត បានឱ្យដឹងថា ចាប់តាំងពីខែមិថុនាឆ្នាំ២០១៩ រហូតមកដល់ខែកញ្ញាឆ្នាំ២០២១រាជរដ្ឋាភិបាលបានទម្លាក់ថវិការជូនដល់ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំបានចំនួនជាង២៣ម៉ឺននាក់ ដោយចំណាយថវិការប្រមាណ១៤,៣៦លានដុល្លារអាមេរិក។ ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានជួយប្រមាណ៧០ម៉ឺនគ្រួសារ ដែលចំណាយថវិការរដ្ឋប្រមាណ ៤៤០លានដុល្លារអាមេរិក។

លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានឱ្យដឹងដែរថាសម្រាក់ការអនុវត្តកម្មវិធីជំនួយសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលបានជួយដល់គ្រួសាររងគ្រោះសរុបជិត១៣ម៉ឺនគ្រួសារ ដែលចំណាយថវិការសរុបប្រមាណ ៨,៦៨លានដុល្លារអាមេរិក។

បើគិតសរុបថវិការដែលរដ្ឋាភិបាលផ្ដល់ជាជំនួយជួយដល់អ្នករងគ្រោះពីជំងឺកូវីដ-១៩រហូតមកដល់ពេលនេះមានទំហំប្រមាណ ៤៦៣លានដុល្លារអាមេរិក។

រដ្ឋមន្ត្រី វង សូត លើកឡើងបន្ថែមថា៖ « ក្រសួងបានចុះពិនិត្យនៅតាមបន្តធ្វើតាមដាន និងត្រួតពិនិត្យដោយការជួបជាមួយអ្នកទទួលផល ក៏ដូចជាមូលដ្ឋានប្រតិបត្តិករ(ឃុំសង្កាត់ និងភ្នាក់ងារវីង) លទ្ធផលបានបង្ហាញថា ១០០% នៃអ្នកទទួលផលបានអបអរសាទរ និងមានក្ដីរំភើបរីករាយចំពោះកម្មវិធីទាំងអស់នេះ ព្រោះពួកគេមានការលំបាក ហើយបាត់បង់ចំណូលក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ» ។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រីក៏ជំរុញដល់អង្គភាព និងអ្នកពាក់ព័ន្ធបន្តសហការនិងពង្រឹងប្រសិទ្ធភាពនៃយន្តការផ្ដល់សាច់ប្រាក់នេះឱ្យពលរដ្ឋដែលងាយរងគ្រោះជាបន្តទៀតផងដែរ។

រដ្ឋាភិបាលសម្រេចដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ចៀសវាងការបាត់បង់អត្ថប្រយោជន៍គាំពារសង្គមទាំងស្រុងពីរជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក