ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជាត្រូវបានដាក់ឱ្យអនុវត្ត

ភ្នំពេញ៖ «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ដែលជាកិច្ចសហការរវាងក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” នៅព្រឹកនេះថាការបង្កើនចំណេះដឹងឌីជីថលសម្រាប់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជាមានសារៈសំខាន់ណាស់ក្នុងដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជាឡើងវិញ។

ក្នុងពិធីនៅព្រឹកនេះផងដែរប្រធានគណៈកម្មាការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាលោក ហ៊ុន ម៉ានី បានអបអរសាទរការសម្រេចបាននូវការដាក់ចេញវិធានការជំរុញទេសចរណ៍ជាបន្តបន្ទាប់របស់ក្រសួងទេសចរណ៍ដោយលោកសង្ឃឹមថាការសម្រេចបាននូវវិធានការទាំងនេះនឹងធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជាអាចនឹងងើបឡើងវិញក្នុងពេលឆាប់ៗ។

អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍លោក ណេប សាមុត ថាការដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលអក្ខរក្មឌីជីលថលនេះគឺដើម្បីគាំទ្រដល់ផែនទីចង្អុលផ្លូវស្ដារវិស័យទេសចរណ៍នៅកម្ពុជា និងផែនការយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ផ្ទៃក្នុង។

លោកបន្ថែមថាកម្មវិធីបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជានឹងរៀបចំឱ្យមានការបណ្តុះបណ្ដាលដោយផ្ទាល់និងអនឡាញ ការពង្រឹងនូវតំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ពីចំណេះដឹងឌីជីថលផងដែរ។

កម្មវិធីនេះបានគាំទ្រដល់យុទ្ធនាការអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដែលមានរយៈពេល៥ឆ្នាំដើម្បីទាញយកចំនួនទេសចរណ៍ឱ្យបានច្រើនឡើងវិញដូចឆ្នាំ២០១៩។ គោលដៅក្នុងការបណ្ដុះបណ្ដាលនេះមាន មន្ត្រីទេសចរណ៍ បុគ្គលិកឯកជនក្នុងវិស័យទេសចរណ៍ និងម្ចាស់អាជីវកម្មឬអ្នកដែលមានបំណងចង់បើកអាជីវកម្មទេសចរណ៍ ក្រោយពីបញ្ចប់ការបណ្ដុះបណ្ដាលនឹងមានការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនអ្នកដែលបានចូលសិក្សាផងដែរ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លោក អាំង សុវណ្ណរ័ត្ន បានឱ្យដឹងថាគិតចាប់ពីខែកក្កដារហូតមកដល់ពេលនេះមជ្ឈមណ្ឌលទទួលបានសិក្ខាកាមតាមមុខវិជ្ជាសរុបចំនួន ៤ ៤៧៨នាក់ ដែលបានសិក្សាលើមុខវិជ្ជាចំនួន៤៧មុខវិជ្ជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក