ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសង្គមកិច្ចផ្ដល់កុំព្យូទ័រយួរដៃ និង Tablet ដល់មន្ត្រីថ្នាក់ក្រោមជាតិដើម្បីសម្រួលដល់ការរៀបចំទិន្នន័យជំនួយសង្គម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ របស់អនុគណៈកម្មាធិការជំនួយសង្គម និងពិធីប្រគល់កុំព្យូទ័រយួរដៃ និងTablet ដល់មន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងក្នុងពិធីនោះថាការផ្ដល់កុំព្យូទ័រយូរដៃជូនមន្ទីរសង្គមកិច្ចរាជធានីទាំង២៥ និងការផ្ដល់ Tablet ដល់រដ្ឋបាលក្រុង ស្រុក ទាំង២០៥នៅថ្ងៃនេះគឺ ដើម្បីសម្រួលដល់ការគ្រប់គ្រងកម្មវិធីជំនួយសង្គម និងត្រួតពិនិត្យកម្មវិធីដែលអនុវត្តដោយរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈឱ្យមានប្រសិទ្ធិភាព។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ជាទិដ្ឋភាពរួម គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលគឺរក្សាសុខសន្ដិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខជាតិ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជន ដោយផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសកម្មភាពគាំពារសង្គមនានា» ។ 

អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី ប្រាប់ EAC News ថាការប្រគល់ជូននេះគឺដើម្បីធ្វើទំនើបកម្មដល់មន្ទីរសង្គមកិច្ច និងមន្ត្រីថ្នាក់ក្រោមជាតិដើម្បីសម្រួលដល់ការងារ ក៏ដូចជារៀបចំការបញ្ជូលទិន្នន័យអ្នកត្រូវការជំនួយសង្គមផ្សេងដាក់បញ្ជូលក្នុងទិន្នន័យក្រសួងដើម្បីងាយស្រួលក្នុងការរៀបចំផែនការ និងគោលនយោបាយ។ 

លោកបន្ថែមថា៖ «វាទាក់ទងនឹងការងារទាំងអស់។ ឥឡូវនេះយើងកំពុងតែធ្វើប្រព័ន្ធទិន្នន័យជនពិការក្រីក្រតាមសហគមន៍ យើងកំពុងធ្វើដើម្បីដាក់ចូលជាកញ្ចប់នយោបាយសម្រាប់គ្រួសារក្រីក្រដែលយើងរៀបចំ។ ឥឡូវនេះគឺសម័យឌីជីថលហើយដូច្នេះការងារមិនអាចធ្វើដូចពីមុនទៀតទេអញ្ចឹងការចែកសម្ភារៈនេះគឺដើម្បីសម្រួលការងារទាំងអស់ហ្នឹងឱ្យកាន់តែទំនើបកាន់តែលឿនអញ្ចឹងប្រព័ន្ធទិន្នន័យទាំងអស់នេះត្រូវបញ្ជូលតាមប្រព័ន្ធទាំងនេះ» ។

ប្រព័ន្ធជំនួយសង្គមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ទន្ទឹមនឹងការពង្រឹងសមត្ថភាពរបស់ពួកគាត់ឲ្យរក្សាបាននូវស្ថិរភាពប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំង។ ប្រព័ន្ធនេះផ្តោតលើការផ្តល់ការគាំពារដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែលក្នុងនោះត្រូវបានបែងចែកជាបីក្រុមរួមមាន ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប្រជាជនរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រដែលមានការប្រឈមខ្ពស់ពេលមានវិបត្ដិ និងប្រជាជនដែលងាយរងគ្រោះរួមមានទារក កុមារ ស្ត្រីមានផ្ទៃពោះ គ្រួសារដែលខ្វះអាហារូបត្ថម្ភ ជនពិការ និងជនចាស់ជរាគ្មានទីពឹង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក