បន្ទាយមានជ័យ៖ កម្លាំងសមត្ថិកច្ចតាមបន្ទាត់ព្រំដែន ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣០នាក់ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ កាលវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ត្រង់ចំណុចភូមិឣភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានឲ្យដឹងថាក្នុងចំណោមពលរដ្ឋទាំង៣០នាក់នោះមានស្រី១៥នាក់ ត្រូវបានយកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាដល់ពួកគាត់រួច ប្រគល់ទៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ចាត់ការបន្តតាមនិតិវិធី។ លោកបន្ថែមថាជនសង្ស័យឈ្មោះ ហៀត ហាក់ អាយុ ២៩ឆ្នាំ ទីលំនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ត្រូវជាប់សង្ស័យករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នឹងឃាត់បានសម្ភារៈមួយចំនួនរួមមានម៉ូតូ០១គ្រឿងទូរស័ព្ទដៃ ០១គ្រឿង និងកាំបិត ០១ដើម។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕