ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

«គេស្ទាបខ្ញុំ, គេចាប់ខ្ញុំ, ខ្ញុំខ្ពើមខ្លួនឯងណាស់» ករណីកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី នឹងឧកញ៉ា ហេង សៀ កំពុងផ្អើលកក្រើយរកយុត្តិធម៌

(ភ្នំពេញ)៖ ពាក្យបណ្តឹងប្តឹងទៅឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ” ដោយមានស្ថានទម្ងន់មកលើរូបរាងកាយកញ្ញា មាន ពេជ្ររីតា ដែលប្រព្រឹត្តិនៅក្នុងរថយន្ត នៅម្ដុំផ្សារគីឡូ លេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ត្រូវបានដាក់ចូលដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

ខាងក្រោមនេះគឺជាវីដេអូជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា៖



និស្សិតឆ្នាំទី២ ផ្នែកជំនួញពាណិជ្ជកម្ម និងធ្វើជាពិធីការិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ "MyTV កញ្ញា មាន ពេជ្ររីតា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងតបវិញទៅឧកញ៉ា ហេង សៀ ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់ ទាមទារសំណង់ជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) បន្ទាប់ពីក្រោយថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២១ ដែលកញ្ញា មាន ពេជ្ររីតា ត្រូវបានប៉ូលីសអធិការដ្ឋានខណ្ឌទួលគោកបានទៅនាងនៅផ្ទះ ហើយបាននាំនាងដោយមិនដឹងមូលហេតុ រហូតដល់ឃុំខ្លួននាងរយៈពេល២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកកញ្ញា មាន ពេជ្ររីតា ត្រូវបានចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយនាងមិនបានលួចអ្វីរបស់អ្នកណាឡើយ។


នេះបើតាមអង្គហេតុដែលកញ្ញា មាន ពេជ្ររីតា ដាក់ជូនទៅព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្តពីសំណាក់ឧកញ៉ា ហេង សៀ ទៅលើកញ្ញា មាន ពេជ្ររីតា ត្រូវបានផ្ទុះយ៉ាងកក្រើកពេញទីក្រុងភ្នំពេញរហូតដល់អ្នកលេងហ្វេកបុកនិងក្នុងបណ្តាញសង្គមនានាផុសរួមគ្នាផុសពាក្យថា «គេស្ទាប់ខ្ញុំ, គេចាប់ខ្ញុំ, ខ្ញុំខ្ពើមខ្លួនឯង» រួមជាមួយនឹង tage៖ #stopviolenceagainstwomen #JusticeForWoman #JusticeForYubi #ReleaseYubi កំពុងតែអង្រួនចិត្តសិល្បករសិល្បការនីជាច្រើន ដើម្បីស្វែងរកយុត្តិធ៌មឱ្យនាងផងដែរ។ មហាជនរួមទាំងសិល្បករ-សិល្បការិនី សង្ឃឹមថាយុត្តិធ៌មនឹងមានសម្រាប់កញ្ញា មាន ពេជ្ររីតា ឆាប់ៗនេះ។


ថ្លែងប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោបានឲ្យដឹងថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។


កញ្ញា មាន ពេជ្ររីតា គឺជាពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានទាញនូវចំណាប់អារម្មណ៍ទៅលោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា “នាងខ្ញុំជាស្រ្តីទុនខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទីក្រុង នាងខ្ញុំជានិស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លានេះទេ។ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ”។


ខាងក្រោមនេះគឺជាពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា៖



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក