ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជំរុញយុវជនឱ្យសិក្សាយល់ដឹងពីសមភាពយេនឌ័រដើម្បីលុបបំបាត់ហិង្សាប្រឆាំងភេទ

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា ជំរុញដល់យុវជនឱ្យសិក្សាស្វែងយល់ពីសមភាពយេនឌ័រ ភាពស្មើគ្នានៃភេទ ដែលជាគោលដៅមួយក្នុងផែនការអភិវឌ្ឍសហសវត្សរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើហិង្សាប្រឆាំងភេទជាពិសេសអំពើហិង្សាលើស្ត្រី និងកុមារី នៅកម្ពុជា។

លោកស្រី ម៉ាន ចិន្តា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយ «នារីរតនៈ» ស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ដល់សិស្សានុសិស្សនៅខេត្តបន្ទាយមានជ័យធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី ដើម្បីចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហានេះ។

លោកស្រីថា៖ «អំពើហិង្សាលើស្រ្តី និងកុមារី គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធមនុស្ស ដែលដាក់កំហិតលើសិទ្ធិសេរីភាពរបស់ស្ត្រី និងកុមារី រួមទាំង សន្តិសុខរបស់ពួកគេទាំងនៅក្នុង និងនៅខាងក្រៅផ្ទះ។ អំពើហិង្សាលើស្រី ក៏ជាឧបសគ្គដ៏ធ្ងន់ធ្ងរមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៅប្រទេសកម្ពុជាផងដែរ» ។

វេទិកា«នារីរតនៈ»ស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សានេះមានគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យឲ្យបានយល់ដឹងពីឫសគល់និងផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង និងលើកទឹកចិត្តដល់យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

វេទិកានេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ វេទិកាដែលធ្វើឡើងនៅខេត្តបន្ទាយមានជ័យនេះបានជ្រើសរើសសាលាគោលដៅ សំខាន់៣រួមមាន វិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ វិទ្យាល័យស្វាយចេក ស្រុកស្វាយចេក និងវិទ្យាល័យរហាល ស្រុកព្រះនេត្រព្រះ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែ វិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាក្នុងខេត្តបន្ទាយមានជ័យផងដែរ។

អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី មានប្រសាសន៍ថា ខេត្តបានចូលរួមជាច្រើនក្នុងការជួយផ្សព្វផ្សាយពីបញ្ហាអំពើហិង្សាតាមរយៈការគាំទ្រដល់មន្ទីរកិច្ចការនារី និងវេទិកាផ្សេងៗក្នុងគោលដៅលើកស្ទួយស្ត្រីគ្រប់ផ្នែកដើម្បីនាំមកនូវសុខសន្តិភាពភាពរុងរឿង និងសុខដុមរមនាក្នុងសង្គម។ លោកស្រីបញ្ជាក់បន្ថែមថា ការលុបបំបាត់អំពើហិង្សាលើស្ត្រីមិនត្រឹមតែជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សីលធម៌ និងភាពសហការគ្នាក្នុងសង្គមផងដែរ។

ក្រសួងកិច្ចការនារី ក្រសួងកិច្ចការនារីបានបង្កើតផែនការសកម្មភាពជាតិស្តីពីការ ទប់ស្កាត់អំពើហិង្សាលើស្រី្តលើកទី៣ សម្រាប់ឆ្នាំ ២០១៩–២០២៣ ដើម្បីលើកកម្ពស់ការគោរពការពារ និងបំពេញបន្ថែមទៅលើសិទ្ធិរបស់ស្រី បាននឹងកំពុងដើរ តួនាទីជាអ្នកដឹកនាំ និងសម្របសម្រួលដំណើរការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើស្រី៕

PHOTO: ROEURNG CHANTREA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក